បណ្តាញសហគមន៌ព្រៃឡង់ អះអាងថា រកឃើញ ការកាប់និងដឹកជញ្ជូនឈើ ចូលរោងចក្ររបស់ក្រុមហ៊ុន ម៉ាខលឡូជីស្ទីក (ក្រុមហ៊ុន៩៧)

ខេត្តព្រះវិហារ៖បណ្តាញសហគមន៌ព្រៃឡង់ខេត្ត ព្រះវិហារ បានរកឃើញការកាប់និងដឹកជញ្ជូនឈើ ចូលរោងចក្ររបស់ក្រុមហ៊ុន ម៉ាខលឡូជីស្ទីក (ក្រុមហ៊ុន៩៧)។

ការប្រកាសរកឃើញ បន្ទាប់ពីបានចុះស្រាវជ្រាវ នឹងស៊ើបអង្គេតបទល្មើសព្រៃឈើ នៅក្នុងតំបន់ព្រៃឡង់ រយៈពេលបួនថ្ងៃ កាលពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកាឆ្នាំ២០២២។

បណ្តាញសហគមន៌ព្រៃឡង់ អះអាងថា ពួកគេ
បានជួបប្រទះបទល្មើសជាច្រើន៖
-ជាដំបូងពួកយើងចែកចេញជាបីក្រុមនិងបីច្រក គឺទី១ អូរចង្ហា ទី២អូរអាស្រង់។
ទី៣ច្រកត្រពាំងរាំ។ ថ្ងៃទីមួយក្រុមទីមួយ បានជួបគោយន្តចំនួន២គ្រឿង នឹងមនុស្សពីរនាក់ដឹកឈើឃ្លុំចំនួន៧ដុំស្មើនឹង៣ម៉ែត្រគូប ពួកយើងក៏បានសម្ភាសន៍ពួកគេ ហើយពួកគេ ក៏ឆ្លើយថាជាកម្មករ កាប់និងដឹកជញ្ជូនឈើចូលរោងចក្ររបស់ក្រុមហ៊ុន ម៉ាខលឡូជីស្ទីក(ក្រុមហ៊ុន៩៧)។

-ក្រុមទីពីរ បានប្រទះឃើញឈើឃ្នាប៧សន្លឹកប្រវែង៧ម៉ែត្រ ,ឈើសន្លឹកចំនួន៩សន្លឹក២ម*៣០សម*៧សម
និងគល់ឈើកាត់ថ្មីចំនួន១០គល់ នៅចំណុចអូរអាស្រង់។

-ថ្ងៃទី២៧ វិច្ឆិកា២០២២ ពួកយើងបានជួបមនុស្សមួយក្រុមមានគ្នាចំនួន១៣នាក់ កំពុងតែសែនប្រេន មាត់ឡូឡានិងផឹកសុី នៅក្នុងរោងចំនួន៤ដែលស្ថិតនៅចំណុចប្រឡាយធ្លក នៅខាងជើងស្រែក្រូច ក្នុងតំបន់ព្រៃឡង់ ក្នុងចំណោមពួកគេទាំងនោះ មានម្នាក់ជាសន្តិសុខ ក្រុមហ៊ុនម៉ាខលឡូជីស្ទីក(៩៧) ឈ្មោះ ទុយ ចាន់សុភុន (មាន
អាយកូម)និងម៉ូតូ២គ្រឿង ដើម្បីបំរើក្នុងការកាប់ឈើ ក្នុងនោះក៏មានរណាយន្ត
និងអាវុធកែច្នៃផងដែរ ប៉ុន្តែពួកគេយករត់អស់។

ថ្ងៃទី២៨ វិច្ឆិកា២០២២ ជាថ្ងៃបញ្ចប់ពួកយើងជួបប្រទះគល់ឈើចំនួន៥០០គល់បន្ថែមទៀតដែលកាប់យ៉ាងរង្គាល នៅចំណុចអូរចង្ហារ។ សូមបញ្ជាគ់ថា បទល្មើសទាំងនោះមានទាំងនៅក្នុងព្រៃឡង់ និងនៅក្នុងព្រៃសហគមន៍ដែលបង្កើតដោយច្បាប់និងក្រសួងបរិស្ថានដែលនៅជាប់ព្រៃឡង់៕SRP