ខេត្តសៀមរាប៖រថយន្តធុនធំមួយគ្រឿងបានឈប់លើចិញ្ចើមផ្លូវត្រូវបានបុរសម្នាក់ជិះម៉ូតូទៅបុកចំពេញទំហឹងបណ្ដាលឱ្យរងរបួសធ្ងន់។
ហេតុការណ៍បានកើតឡើង វេលាម៉ោង២០ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ ស្ថិតផ្លូវកៅស៊ូលេខ៦៤ ភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។
ប្រភពបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ នេះ រវាងម៉ូតូម៉ាក ហុងដាស្កូពី ពណ៌ក្រហម គ្មានស្លាកលេខ បើកបរដោយឈ្មោះព្រឿន រ័ត្ន ភេទប្រុសអាយុ២៨ឆ្នាំ ទីលំនៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរទិសដៅពីជើងទៅត្បូង បានបុកគូទរថយន្តម៉ាកHundai ពណ៌លឿង ពាក់ស្លាកលេខភ្នំពេញ3F.6486 (ឈប់លើចិញ្ចើមផ្លូវ) បណ្ដាលអោយរបួសមនុស្សធ្ងន់។ ឯអ្នកបើកបររថយន្តរត់គេចខ្លួន ក្រោយកើតហេតុ។
បច្ចុប្បន្ន អ្នករបួស ត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យស្រុកដើម្បីជួយសង្គ្រោះ។ ចំណែកវត្ថុតាងម៉ូតូនិងរថយន្ត សមត្ថកិច្ច យកទៅរក្សារទុកនៅអធិការនគរបាលស្រុក៕SRP