ខេត្តសៀមរាប៖តៃឡានហាយលែនឌើរបានស្លាប់ខណ: បើករថយន្តទៅបុកត្រាក់ទ័រចំពីក្រោយពេញទំហឹង។
ហេតុការណ៍បានកើតឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០២និង៤៥នាទី ព្រឹកនៅលើផ្លូវជាតិលេខ៦៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ(31-32) ស្ថិតនៅឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្តសៀមរាប។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាគ្រោះថ្នាក់ចរាចណ៍នេះរវាងត្រាក់ទ័រដឹកម៉ាស៊ីនច្រូតស្រូវនិងរថយន្ត ក្នុងទិសដៅស្របទិសពីខាងត្បូងទៅទិសខាងជើង។ ត្រាក់ទ័រម៉ាកៈkubotaM-6040 ពណ៌ក្រហម ស៊េរី2012(គ្មានផ្លាកលេខ)។ បើកបរដោយឈ្មោះ សាញ់ ហុងចេង ភេទប្រុសអាយុ៣៦ឆ្នាំ មុខរបរធ្វើស្រែ។ ទីលំនៅបច្ចុប្បន្នៈផ្ទះលេខ០១៤ ក្រុមទី២ ភូមិសង្កែមានជ័យឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប (គ្មានរបួស)។ អ្នករួមដំណើរម្នាក់ឈ្មោះរឿន សុផល ភេទប្រុសអាយុ២៦ឆ្នាំ មុខរបរបើកបរម៉ាស៊ីនច្រូតស្រូវ ទីលំនៅបច្ចុប្បន្ន ភូមិស្វាយព្រៃ ឃុំល្វាស្រុកបរវេល ខេត្តបាត់ដំបង (គ្មានរបួស)។
ចំណែករថយន្តម៉ាក TOYOTA HiLANDER ពណ៌បៃតង ស៊េរី ២០០៣ពាក់ផ្លាកលេខ ព្រះវិហារ2A-4849 បើកបរដោយឈ្មោះ លី ពិសិដ្ឋភេទប្រុសអាយុ២៤ឆ្នាំ -ទីលំនៅបច្ចុប្បន្នភូមិ ប្រជាធម្មលិចសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បើកបរមានទិសដៅពីត្បូង ទៅជើង បុកត្រាក់ទ័រពីក្រោយបណ្តាលឲ្យស្លាប់នៅកន្លែង។ ករណីនេះបណ្ដាលឲ្យមានការខូចខាត ត្រាក់ទ័រ១គ្រឿងស្រាល និងរថយន្ត១គ្រឿងធ្ងន់ផងដែរ៕SRP