សម្ដេចហ៊ុន សែន ផ្តល់ផ្លូវមួយខ្សែប្រវែង២៥គីឡូម៉ែត្រទៀត នៅខេត្តសៀមរាប

សម្ដេចហ៊ុន សែន ផ្តល់ផ្លូវមួយខ្សែប្រវែង២៥គីឡូម៉ែត្រទៀត នៅខេត្តសៀមរាប

ខេត្តសៀមរាប៖សម្ដេចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ផ្លូវមួយខ្សែប្រវែង២៥គីឡូម៉ែត្រទៀត នៅខេត្តសៀមរាប។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រសៀមរាប។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បានបញ្ជាក់ថា៖នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ផ្លូវមួយខ្សែប្រវែង២៥គីឡូម៉ែត្រ ដោយភ្ជាប់ពីផ្លូវជាតិលេខ៦ ទៅផ្លូវជាតិលេខ៦៨  កាត់តាម ឃុំស្រណាល ឃុំរោងគោ ឃុំស្នួល  ឃុំក្រួចគោ  និងឃុំសែនសុខ ស្រុកក្រឡាញ់ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ។

ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បន្តថាខ្ញុំបាទ ក្នុងនាមតំណាង ឲ្យបងប្អូនប្រជាពលរដ្ឋ ស្រុកក្រឡាញ់ សូមគោរពថ្លែងអំណរគុណ និងសូមគោរពជូនពរសម្តេចតេជោ សូមមានសុខភាពល្អបរិបូរណ៍  បញ្ញាឈ្លាសវៃ និងជន្មាយុយឺនយូរ ដើម្បីបន្តធ្វើជានាយករដ្ឋមន្ត្រីគ្រប់អាណិត្តជារៀងរហូត។

សូមជម្រាបថានៅថ្ងៃអង្គារម្សិលមិញ សម្តេច ហ៊ុន សែន បានអញ្ជើញមកកាន់ទឹកដីខេត្តសៀមរាប ដើម្បីចូលរួម ថ្លែងសុន្ទរកថា គន្លឹះក្នុងពិធីបើកកិច្ចប្រជុំចង្អៀត រដ្ឋមន្រ្តីការពារជាតិអាស៊ាន និងកិច្ចប្រជុំរដ្ឋមន្រ្តីការពាជាតិអាស៊ាន-បូក នៅសាលសន្និសិទសុខាសៀមរាប នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ៕SRP