ខេត្តបាត់ដំបង៖មនុស្សចំនួន ៦ នាក់ ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួន ករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកកាបូប និង ទូរស័ព្ទដៃ ) ចំនួន ០៤ ករណី។
ជនសង្ស័យត្រូវបានឃាត់ខ្លួនឡើង នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ២០២២ ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ដោយវរសេនីយ៍ឯក ឈឿង គឹមសុង នាយការរិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប។
សេចក្ដីរាយការណ៍ពីខេត្តបាត់ដំបងបានឱ្យដឹងថា ជនសង្ស័យ៖1 ឈ្មោះ ខៀវ យ៉ា ភេទប្រុស អាយុ ៣៦ ឆ្នាំ មានទីលំនៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
2️⃣ ឈ្មោះ ប៊ិន ស៊ីណា ហៅ ឈុយ ភេទប្រុស អាយុ ២៦ ឆ្នាំ មានទីលំនៅភូមិព្រែកឆ្តោរ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
ឈ្មោះ ឡុង លាវ ហៅ តក់ ភេទប្រុស អាយុ ២០ ឆ្នាំ មានទីលំនៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
4️⃣ ឈ្មោះ សុខ វីរៈ ហៅ ប៉ាវ ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
5️⃣ ឈ្មោះ ធឿន ថន ភេទប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។
6️⃣ ឈ្មោះ ភឿន ផល្លី ហៅ ប៊ឹម ភេទប្រុស អាយុ ២៣ ឆ្នាំ មានទីលំនៅភូមិ តាកុយ សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
តាមចម្លេីយឈ្មោះ ខៀវ យ៉ា និង ឈ្មោះ ប៊ិន ស៊ីណា ហៅ ឈុយ បានឆ្លេីយសារភាពថា៖ កាលពីថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ១៣:៤០ នាទី នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខ្លួនបានធ្វេីសកម្មភាព ជិះម៉ូតូ ១ គ្រឿង ម៉ាក ហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០២០ ទៅឆក់យកកាបូប ដែលជារបស់ជនរងគ្រោះ ឈ្មោះ ថ្លាង ស៊ីណាន ភេទស្រី អាយុ ៣៣ឆ្នាំ ដែលនៅក្នុងកាបូបនោះមាន៖- ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាក Iphone 7 Plus ពណ៌ ផ្កាឈូក
- សោរតេឡេម៉ូតូ PCX ០១ គ្រឿង។
ចំពោះជនសង្ស័យ ឈ្មោះ ឡុង លាវ ហៅ តក់ បានឆ្លេីយសារភាពថា ៖ កាលពីថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២២ វេលាម៉ោងប្រហែល ០៧:៣០ នាទី នៅចំណុចមុខផ្សារព្រែកតាច្រែង ស្ថិតនៅក្នុងភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ខ្លួនបានធ្វេីសកម្មភាព ជិះម៉ូតូ ១ គ្រឿង ម៉ាកហុងដា ឌ្រីម សេ ១២៥ ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៩ គ្មានស្លាកលេខ ទៅឆក់យកទូរស័ព្ទដៃ ម៉ាក OPPO ពណ៌ ខ្មៅ របស់ជនរងគ្រោះ ម្ម្នាក់ មិនស្គាល់ឈ្មោះនិងទីលំនៅ ភេទស្រី អាយុ ប្រហែល ៥០ ឆ្នាំ ហេីយជិះគេចខ្លួនបាត់។
ចំណែកជនសង្ស័យ ឈ្មោះ សុខ វីរៈ ហៅ ប៉ាវ ឈ្មោះ ធឿន ថន ឈ្មោះ ភឿន ផល្លី ហៅ ប៊ឹម បានឆ្លេីយថា ៖ កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០២២ វេលាម៉ោង ប្រហែល ០១:២០ នាទី រំលងអាធ្រាត្រ ឈ្មោះ ធឿន ថន បានជិះម៉ូតូ ០១ គ្រឿង ម៉ាក HONDA CB 400 CC ដែលជារបស់ឈ្មោះ ភឿន ផល្លី ហៅ ប៊ឹម ឌុប ឈ្មោះ សុខ វីរៈ ហៅ ប៉ាវ ធ្វេីសកម្មភាពឆក់យកកាបូប របស់ជនរងគ្រោះ ឈ្មោះ ខារ៉ូឡាន ( CAROLANN ) ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិ កាណាដា មុខរបរ ជាគ្រូបង្រៀនភាសាបរទេស នៅសាលាអន្តរជាតិ ឌូវី ដែលបច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលនៅក្នុងកាបូបនោះមាន ៖ទូរស័ព្ទដៃ ម៉ាក SAMSUNG GALAXY A22 ពណ៌ ផ្ទៃមេឃ ០១ គ្រឿង- កាតធនាគារ ABA ០១ សន្លឹក- ប្រាក់ខ្មែរ ចំនួន ៨០,០០០ រៀល ( ប្រាំបីម៉ឺនរៀល )
វត្ថុតាងដកហូតរួមមាន ៖- ម៉ូតូ ០១ គ្រឿង ម៉ាក HONDA CLICK ពណ៌ ស ក្រហម ស៊េរីឆ្នាំ ២០២១ ពាក់ស្លាកលេខ បាត់ដំបង 1AM-7778- ម៉ូតូ ០១គ្រឿង ម៉ាក HONDA CB 400 CC ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HV-7702
– ទូរស័ព្ទដៃ ម៉ាក Iphone 7 Plus ០១ គ្រឿង។
ចំណែកម៉ូតូ ០១ គ្រឿង ម៉ាក HONDA CLICK ខាងលេី គឺ កាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ វេលាម៉ោង ប្រហែល ១៩:៤០ នាទី នៅចំណុចភូមិបឹងរាំង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យ មិនស្គាល់អត្តសញ្ញាណបានធ្វេីសកម្មភាព ជិះម៉ូតូ០២នាក់ ទៅឆក់យកទូរស័ព្ទដៃ ម៉ាក VIVO ពណ៌ ខៀវ ដែលជារបស់ជនរងគ្រោះ ឈ្មោះ រេន សារឿង ភេទស្រី អាយុ ៤៤ ឆ្នាំ មានទីលំនៅភូមិកេីតហេតុខាងលេី ហេីយក៏ព្យាយាមជិះរត់គេចខ្លួន។ បច្ចុប្បន្នការិយាល័យជំនាញ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕SRP