ខេត្តកំពង់ចាម៖ស្ត្រី៨នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនករណីលេងល្បែងស៊ីសងខុសច្បាប់។
ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិបាំង១ ឃុំបុសខ្នុរ ស្រុកចំកាលេី ខេត្តកំពង់ចាម។
ប្រតិបត្តិការនេះ ដោយកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ អធិការដ្ឋាននគរបាលស្រុកចំការលេី និងអាជ្ញាធរមូលដ្ឋានតាមបញ្ជា លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម។
ករណីបេីក និងលេងល្បែងស៊ីសងខុសច្បាប់ (សុីគូភ្នាល់ដាក់ប្រាក់) កម្លាំសមត្ថកិច្ច បានបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៨នាក់ និងដកហូតវត្ថុតាង មួយចំនួនបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដេីម្បីចងក្រងសំណុំរឿងតាមនីតិវិធី៕SRP