ខេត្តបាត់ដំបង៖មន្ត្រីជំនាញបានបង្ក្រាបករណីជំនួញឈើខុសច្បាប់នៅស្រុកសំឡូត តាមបញ្ជារបស់លោកសុខ លូ អភិបាលខេត្ត។
ការបង្ក្រាបធ្វើឡើង នៅចំណុចភូមិ ពាមតាឃុំតាប៉ោក ស្រុកសំឡូត នៅពីថ្ងៃព្រហស្បតិ៍ ម្សិលមិញ។
ប្រភពបានរាយការណ៍ថា ដោយមានការបញ្ជារផ្ទាល់ពីសំណាក់ លោក សុខ លូ ខេត្តបាត់ដំបង ទើបឈានទៅដល់ការបង្ក្រាបទាំងស្រុង នូវករណីបទល្មើសព្រៃឈើនេះ។
ប្រភពបានបន្តថា បទល្មើសព្រៃឈើដែលរងការបង្ក្រាបនេះ ជារបស់ឈ្មួញ ឈ្មោះយាយ មាន់និងប្ដី ប្រចាំនៅស្រុកសំឡូត។
ករណីនេះ សមត្ថកិច្ចបានរឹបអូសឈេីសរុបចំនួនជាង១៥ម៉ែត្រគួប ត្រូវបានមន្ត្រីបរិស្ថាន នៅក្នុងតំបន់ដែនជម្រកសត្វព្រៃភ្នំសំកុក ធ្វើការរឹបអូសនិងដឹកជញ្ជូនយកទៅរក្សាទុក ដើម្បីចាក់ការបន្តតាមនីតិវិធីច្បាប់៕SRP