នៅទំបំផុត សម្រេចឱ្យផ្អាកសំណង់រឹង ដែលសង់ចូលសមុទ្រនៅស្រុកស្រែអំបិល ដោយសារគ្មានច្បាប់អនុញ្ញាត

ខេត្តកោះកុង៖នៅទំបំផុតអាជ្ញាធខេត្តនៅថ្ងៃសុក្រនេះបានសម្រេចឱ្យផ្អាកសំណង់រឹង ដែលសង់ចូលសមុទ្រនៅស្រុកស្រែអំបិល ដោយសារគ្មានច្បាប់អនុញ្ញាត។

ការដែលសម្រេចផ្អាក់បែបនេះក្នុងពេលបានដឹកនាំមន្ត្រីចម្រុះចុះត្រួតពិនិត្យ ការដ្ឋានសំណង់រឹងមួយកន្លែង នៅភូមិសាស្ត្រ ស្រុកស្រែអំបិល ខេត្តកោះកុង។ ករណីនេះគឺមានបុគ្គលពីភ្នំពេញ បានទៅកាប់ព្រៃកោងកាង ចាក់ដីចូលសមុទ្រ និងសង់សំណង់រឹងចូលសមុទ្រ ដោយគ្មានច្បាប់អនុញ្ញាត។

យោងតាមលិខិតមួយបង្ហាញថា បុគ្គលជាម្ចាស់សំណង់ចូលសមុទ្រ ដោយគ្មានច្បាប់នោះ មានឈ្មោះ អ៊ុក វរ៉ា។ ទោះជាយ៉ាងណាបុគ្គលរូបនេះ មិនបង្ហាញមុខពេលថ្នាក់ដឹកនាំខេត្តចុះត្រួតពិនិត្យនោះទេ។​ ករណីនេះ មហាជនកំពុងរង់ចាំមើលនីតិវិធីបន្តលើ ករណីសង់សំណង់រឹងចូលសមុទ្រនេះទៅជាយ៉ាងណា៕SRP