ឃាត់ខ្លួនស្ត្រីម្នាក់ ករណីល្បែងស៊ីសងខុសច្បាប់ លក់ឆ្នោតវៀតណាម

ខេត្តកំពង់ចាម៖កំលាំងជំនាញកងរាជអាវុធហត្ថខេត្តដឹកនាំដោយលោក វរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានឃាត់ខ្លួនស្ត្រីម្នាក់ករណីលេងល្បែងស៊ីសងខុសច្បាប់ ( លក់ឆ្នោតវៀតណាម )។

ការឃាត់ខ្លួនធ្វើឡើងនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកំលាំងជំនាញ បានបញ្ជូន មក បញ្ជាការដ្ឋានកងរាជអាវុហត្ថខេត្តកំពង់ចាម ចាត់តាមនិតិវិធី៕SRP