សុខភាពរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ធម្មតា ទោះបីជាតេស្តឃើញវិជ្ជមានកូវីដ.១៩ក៏ដោយ។
សម្ដេចតេជោហ៊ុន សែន បានបញ្ជាក់ថា៖
បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ពេលនេះខ្ញុំតេស្តឃើញវិជ្ជមានកូវីដ.១៩។
មុនចេញពីកម្ពុជា ខ្ញុំធ្វើតេស្តរាល់ថ្ងៃពិសេសមុនពេលចេញដំណើរ មកខ្ញុំធ្វើតេស្តរហ័ស
មុនឡើងយន្តហោះតែពុំមានឃើញ
អ្វីនោះឡើយ។ ខ្ញុំមិនច្បាស់ថាមេរោគនេះ
មកនៅជាមួយខ្លួនខ្ញុំចាប់ពីពេលណាមក
នោះឡើយមតែអ្វីដែលច្បាស់ពេលមកដល់
ពេទ្យឥណ្ឌូនេសុី យកសំណាកពេលល្ងាច
លុះព្រឹកឡើងបញ្ជាក់ថា វិជ្ជមានកូវីដ.១៩
ដែលយើងត្រូវតែទទួលស្គាល់ បើទោះជា
ក្នុងខ្លួនយើងមិនមានអាការៈចម្លែកក៏ដោយ។
សម្ដេចបានបន្តថា ជាសំណាងមួយដែលយប់មុិញដោយសារមកដល់យឺតខ្ញុំមិនបានទៅចូលរួមបាយល្ងាចជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលមួយចំនួនដែលរៀបចំដោយ
ប្រធានាធិបតីបារាំង។
ដើម្បីសុវត្តិភាព សម្រាប់ប្រតិភូ ដែលចូលរួមប្រជុំខ្ញុំសម្រេច ឲ្យប្រតិភូកម្ពុជា វិលត្រឡប់ទៅកម្ពុជាវិញទាំងអស់។
ឯតំណាងប្រទេសអាស៊ាន យើងកំពុងចរចាប្រគល់ជូនឥណ្ឌូនេសុីជាតំណាងតែម្តង។
អ្វីដែលអាក់ខាន គឺជំនួបបានគ្រោងទុក
ជាមួយប្រធានាធិបតីចិន និងប្រធានាធិបតី
បារាំង ដែលគ្រោងជួបគ្នានៅបាងកកប្រទេសថៃនាពេលប្រជុំAPEC។ខ្ញុំគ្រោងត្រឡប់ទៅដល់កម្ពុជាវិញនៅល្ងាចថ្ងៃនេះ ជាមួយអាការៈធម្មតា ដែលខ្ញុំ
នឹងបន្តធ្វើការធម្មតាលើកលែងតែការ
ទទួលភ្ញៀវ៕SRP

