សមត្ថកិច្ចខេត្តកោះកុង ចាប់រថយន្តអត់ពន្ធពាក់ផ្លាកលេខក្លែងក្លាយមួយគ្រឿង

ខេត្តកោះកុង៖កម្លាំងកងរាជអាវុធហត្ថកោះកុង សហការជាកម្លាំងសាខាគយ និង រដ្ឋាករខេត្តកោះកុង បានស្ទាក់ឃាត់ចាប់រថយន្តបទល្មើសគេចពន្ធគយ ១គ្រឿង។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ នៅពេលដែលម្ចាស់កំពុងបើកបរក្នុងចំណតរថយន្ត ទល់មុខផ្សាភូមិថ្មី ស្ថិតនៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

រថយន្តដែលរងការបង្ក្រាប ម៉ាក TOYOTA PRIUS (HYBRID) ឆ្នាំផលិត២០១០ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ2AQ -2467។ បច្ចុប្បន្នរថយន្តបទល្មើស ត្រូវបានកម្លាំងគយនាំទៅរក្សាទុកនៅក្នុងសាខាគយ និងរដ្ឋាករខេត្តកោះកុង ដើម្បីរង់ចាំអនុវត្តន៍តាមនីតិវិធី៕SRP