សម្ដេចក្រឡាហោមស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានបង្ហោះសារសូមគោរពជូនពរសម្ដេចតេជោ ហ៊ុន សែន ឆាប់ជាសះស្បើយពីជំងឺ covid 19។
នៅក្នុងសាររបស់សម្ដេចស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហោះថា
សូមគោរពជូនពរ
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា
ខ្ញុំ និងភរិយា មានសេចក្តីព្រួយ និងបារម្ភជាពន់ពេក ក្រោយពីបានទទួលព័ត៌មានថា សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩ នៅប្រទេសឥណ្ឌូនេស៊ី។
ស្ថិតក្នុងបរិយាកាសដ៏អាប់អួរនេះ ខ្ញុំ និងភរិយា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ មានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមជួយប្រោះព្រំសព្ទសាធុការពរជ័យ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី សូមឆាប់បានជាសះស្បើយជាស្ថាពរ ដើម្បីសណ្ឋិតនៅជាប្រមុខដឹកនាំដ៏ឆ្នើម និងវាងវៃបំផុត សម្រាប់ប្រជាជាតិ និងប្រជាជនកម្ពុជាទាំងមូល ជាដរាបតរៀងទៅ។
សូម សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្រ្តី មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ និងស្វាមីភក្តិដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ ស ខេង និង ភរិយា៕SRP

