នៅតំបន់ទេសចរណ៍អង្គរ ហេតុអ្វីមនុស្សមួយក្រុមធ្វើរឿងបែបនេះ នៅផ្លូវ៦០ម៉ែត្រ ហើយសិស្សលសាលាផង

0

ខេត្តសៀមរាប៖ពិតជាមិនគួរឲ្យកើតមានឡើងទាល់តែសោះនៅតំបន់សៀមរាបអង្គរ ដែលជាទឹកដីទេសចរណ៍ បែជាមានមនុស្ស មួយក្រុមបាននាំគ្នា ធ្វើរឿងបែបនេះ។

យ៉ាងហោចណាស់ យុវជនចំនួនបីនាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការប៉ូលិសខេត្តសៀមរាប ឃាត់ខ្លួន តាមពាក្យបណ្ដឹង ពាក់ព័ន្ធ កាប់ម៉ូតូចំនួន៤គ្រឿង។

ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃប៉ូលិសខេត្តសៀមរាប លោក ភឹង ចិន្តារ៉េត បានឲ្យដឹងថាជនសង្ស័យ ទី១.ឈ្មោះ ហាច ករុណា ហៅ ឈ្លៀត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប។

២.ឈ្មោះ ឈឿន ម៉េងឡុង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ កម្មករសំណង់ រស់នៅភូមិចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប។

ទី៣ ឈ្មោះចាន់ តុលា ហៅតួ ភេទប្រុសអាយុ១៩ឆ្នាំ មុខរបរសិស្ស រស់នៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមលោក ភឹង ចិន្តារ៉េត នៅយប់កើតហេតុជនរងគ្រោះ និងមិត្តភ័ក្រ ជិះម៉ូតូចំនួន៤ គ្រឿង ចេញពីមើលការប្រគំតន្ត្រី នៅបឹងកាឡូ ហើយនាំគ្នា មកហូមីឆានៅមុខសារមន្ទីរ ផ្លូវ៦០ម៉ែត្រ ពេលកំពុងហូបមីឆា ស្រាប់តែមានជនសង្ស័យ១ក្រុម មានគ្នាជាង១០នាក់ និងម៉ូតូប្រហែល០៥ គ្រឿង ប្រដាប់ដោយកាំបិតខ្វែវ បានធ្វើសកម្មភាព ដេញកាប់មកលើជនរងគ្រោះ។ ខណ:នោះ ជនរងគ្រោះបានរត់គេចខ្លួន ទើបជនសង្ស័យ និងបក្សពួក បានកាប់ម៉ូតូជនរងគ្រោះ បណ្ដាលឲ្យខូចខាតទាំងស្រុង ចំនួន៤គ្រឿង និងបានកាប់យកស្លាកលេខម៉ូតូ របស់ជនរងគ្រោះ ហើយនាំគ្នាគេចខ្លួនបាត់។

ជនសង្ស័យទាំង០៣នាក់ បានសារភាពថា៖ ពួកគេពិតជាបានធ្វើសកម្មភាព យកកាំបិតខ្វែវ កាប់ម៉ូតូ ជនរងគ្រោះ ពិតប្រាកដមែន។ ចំពោះផ្លាកលេខម៉ូតូរបស់ជនរងគ្រោះ គឺបក្សពួករបស់ពួកខ្លួន ឈ្មោះ ភ័ក្រ ភេទប្រុស ( គេចខ្លួន ) ជាអ្នកធ្វើសកម្មភាព កាប់ម៉ូតូយកស្លាកលេខ។

បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានប៉ូលិសបញ្ជូនខ្លួនទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់។

សូមជម្រាបថាហេតុការណ៍ ករណីលួចមានស្ថាន ទម្ងន់ទោស ដោយប្រើអំពើហិង្សា ( កាប់ម៉ូតូយកស្លាកលេខ នេះកើតឡើង នៅវេលាម៉ោងប្រមាណជា១ទាបភ្លឺ ឈានចូលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ នៅចំណុចជិតរង្វង់មូលផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប៕SRP