រដ្ឋាភិបាលកម្ពុជា សម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដី នៅភូមិបន្ទាយប្រិយ៍ ជូន ឯកឧត្តម ហ៊ីង ធីឫទ្ធិ នោះទេ

0

ខេត្តព្រះសីហនុ៖រាជរដ្ឋាភិបាលកម្ពុជាសម្រេច ពុំកាត់ឆ្វៀលដី នៅភូមិបន្ទាយប្រិយ៍ ជូនឯកឧត្តម ហ៊ីង ធីឫទ្ធិ នោះទេ។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ។

សេចក្ដីប្រកាសបានបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុ ជម្រាបមក ឯកឧត្តម ហ៊ីង ធីឫទ្ធិ មេត្តាជ្រាបថា រាជរដ្ឋាភិបាល បានសម្រេច ពុំអនុញ្ញាតកាត់ឆ្វៀលដីទីតាំងខាងលើជូនឯកឧត្តមនោះទេ ដោយហេតុអាចបង្កឱ្យមានគ្រោះធម្មជាតិធ្ងន់ធ្ងរនៅតំបន់ផ្នែកខាងក្នុងទំនប់ប៉ុលឌែ៣ ដូចជារលកសមុទ្រ បង្កឱ្យបាក់ទំនប់ប៉ុលឌែទី៣ ខ្យល់ព្យុះ ទឹកប្រៃហូរចូលដីស្រែ និងអាចជាគំរូដល់ប្រជាពលរដ្ឋមូលដ្ឋានចូលទៅទន្ទ្រានកាន់កាប់រួចស្នើសុំកាត់ឆ្វៀលដូចគ្នា។

ក្នុងន័យនេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើឱ្យឯកឧត្តមរុះរើសំណង់ និងការ្យផ្សេងៗ ចេញពីទីតាំងដីដោយខ្លួនឯង ដើម្បីឱ្យរដ្ឋបាលខេត្តព្រះសីហនុ ធ្វើការដាំដុះដើមកោងកាងឡើងវិញ៕SRP