ខេត្តបាត់ដំបង៖បុរសម្នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌ ស្នងការគរបាលខេត្តបាត់ដំបង ឃាត់ខ្លួននៅថ្ងៃទី១១ ខែវិច្ឆិកា ម្សិលមិញ ករណីយកពូថៅគប់ទៅលេីរថយន្តមួយគ្រឿង ដែលកំពុងធ្វេីចរាចរណ៍លេីដងផ្លូវ បណ្តាលឱ្យបែកកញ្ចក់រថយន្តខាងមុខ កកៀបផ្លែពូថៅជាប់កញ្ចក់។
សកម្មភាពគប់នេះនៅយប់ថ្ងៃទី១០ ខែខែវិច្ឆិកា ឆ្នាំ២០២២ នៅវេលាម៉ោង៩និង៣០នាទី ស្ថិតនៅភូមិសាស្រ្តឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង័្សយឈ្មោះ កយ កុសល (ហៅហៅវ៉ិត) ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិភ្នំសំពៅលិច ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង។
តាមចម្លេីយសារភាពបឋម ជនសង័្សយបានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនតែម្នាក់ឯង បានប្រេីប្រាស់ពូថៅ ដងឈេីគប់ទៅលេីរថយន្តធុនធំមួយគ្រឿង ពិតប្រាកដមែន មូលហេតុដែលនាំទៅដល់ការគប់បែបនេះ គឺខ្លួនគេផឹកស្រាស្រវឹង ហេីយខូចចិត្តត្បិតប្រពន្ធរត់ចោលនាពេលថ្មីៗកន្លងមក។
ករណីមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្សនោះទេ។ ទោះជាយ៉ាងណាសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕SRP

