វាយប្ល..ន់យកម៉ូតូ នៅស្រុកសូទ្រនិគម ប៉ូលិសឃា..ត់ខ្លួ..ន មនុស្ស៣នាក់

0

ខេត្តសៀមរាប៖មនុស្សចំនួន៣នាក់ត្រូវបានប៉ូលិសស្រុកសូទ្រនិគមឃាត់ខ្លួនពាក់ព័ន្ធករណី “អំពើលួចមានស្ថានទម្ងន់ទោស ដោយប្រើអំពើហិង្សាយកដងពូថៅវាយជនរងគ្រោះយកម៉ូតូ “កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង១០នាទី នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតនៅភូមិខ្ចាស់ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប ហើយកសាងសំណុំរឿង និងបញ្ជូនខ្លួន ដើម្បីបន្តនីតិវិធី។

មនសុ្សទាំង៣ នាក់៖ ១.ឈ្មោះ រ ម រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

២.ឈ្មោះ ង ស ហ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើត និងអាសយដ្ឋានបច្ចុប្បន្ន នៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

៣.ឈ្មោះ ធ ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីកន្លែងកំណើតភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប និងអាសយដ្ឋានបច្ចុប្បន្ននៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។

ជនសង្ស័យត្រូវបានប៉ូលិសសូទ្រនិគម ឃាត់ខ្លួននៅពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២ នៅក្នុងទឹកដីស្រុកសូទ្រនិគម។ ចំណែកជនរងគ្រោះឈ្មោះ ឌ ដ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ករណីនេះនគរបាលដកហូតវត្ថុតាងម៉ូតូ ១ គ្រឿង ដែលជារបស់ជនរងគ្រោះ និងប្រគល់ម៉ូតូជូនជនរងគ្រោះ វិញ៕SRP