ខេត្តសៀមរាប៖សញ្ញាល្អសម្រាប់ខេត្តសៀមរាប រយៈពេលបីថ្ងៃក្នុងថ្ងៃពិធីបុណ្យអុំទូកភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកលេងខេត្តសៀមរាបមានការកើនឡើង ជាង ១០០%។ បើតាមរបាយការណ៍ភ្ញៀវទេសចរមកលេងខេត្តសៀមរាបប្រមាណជាង៣០ ម៉ឺននាក់។
ក្នុងរបាយការណ៍ដែលទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ធីវី អនឡាញ ទទួលបាននៅព្រឹកថ្ងៃសុក្រនេះ បានបញ្ជាក់ដូចខាងក្រោម៖
ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរសរុប ប្រមាណ ៣០៩.៥០៣ នាក់ កេីន ១១៩,១៦% (២០២១ ចំនួនប្រមាណ ១៤១.២១៩ នាក់) ក្នុងនោះ៖
*ទេសចរជាតិ មានចំនួនប្រមាណ ៣០០.០០០ នាក់ កេីន ១១៤,២៨% (២០២១ ចំនួនប្រមាណ ១៤០.០០០ នាក់) ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ ៖
– រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ១៤៥.១០០ នាក់
– រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួប្រមាណ ១៦.៤០០ នាក់
– តំបន់ទន្លេសាបមានចំនួនប្រមាណ ៤.០០០ នាក់
– សហគមន៍ទេសចរណ៍ និងតំបន់កម្សាន្តផ្សេងៗមានចំនួនប្រមាណ ១៣៤.៥០០ នាក់
*ភ្ញៀវទេសចរបរទេស មានចំនួន ៩.៥០៣ នាក់ កេីន ៦៧៩,៥៧% (២០២១ ចំនួន ១.២១៩ នាក់)៕SRP

