ខេត្តសៀមរាប៖រថយន្តពីរគ្រឿងបានបុកគ្នា បណ្ដាលឱ្យខូចខាតទាំងសងខាង។
ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2022 វេលាម៉ោង 1និង50នាទី ត្រង់ចំណុចចន្លោះ គីឡូម៉ែត្រលេខ 354-355 ស្ថិតនៅភូមិល្ហុង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវជាតិលេខ 6។
វរសេនីយ៍ឯក ជី បេងជន អធិការនគរបាលស្រុកក្រឡាញ់បានឱ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តធំក្រឡុកស៊ីម៉ង់ម៉ាក SCANIA និងរថយន្តម៉ាក HYUNDAI។
ភាគទី១ រថយន្តម៉ាកHYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A.8277 មានសណ្តោងរ៉ឺម៉ក ម៉ាកSEMI TRAILER ពាក់ផ្លាកលេខ កំពង់ចាម 4A.0905 បើកបរដោយឈ្មោះ ប៉ើម បូរី ភេទប្រុស អាយុ 29ឆ្នាំ និងប្រពន្ធ ឈ្មោះ លាង សុខា ភេទស្រី អាយុ 42ឆ្នាំ និងកូនស្រីឈ្មោះ ថៃ កញ្ចនា អាយុ 7ឆ្នាំ រស់នៅភូមិដៃបួន ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ទិសដៅពីលិច ទៅកើត បានវ៉ាកអើជាមួយរថយន្តមួយគ្រឿងទៀត មកពីបញ្ចា្រសទិសគ្នាមកពីកើតក៏បានងាក់មកស្តាំ បានបុករាសផ្នែកខាងឆ្វេងរថយន្តម៉ាក SCANIA ពណ៌ឈាមជ្រូក (ប្រភេទក្រឡុកស៊ីម៉ង់ធុនធំ) បើកបរដោយឈ្មោះ ប៊ូ សុខនី ភេទប្រុស 31ឆ្នាំរស់នៅភូមិកំពង់ស្ទោង ឃុំចំរើនផល ស្រុក/ខេត្ត ពោធិ៍សាត់ និងអ្នកជិះជាមួយឈ្មោះ សឿន ចាន់លី ភេទប្រុស អាយុ36ឆ្នាំ រស់នៅភូមិពង្រ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបែកកង់ក្រោយខាងឆ្វេងមួយគ្រាប់ហើយឈប់នៅលើថ្នល់ខាងស្តាំបែរក្បាលទៅទិសខាងកើត មិនបានបើកភ្លើងស៊ីញ៉ូជាសញ្ញាប្រាប់ដំណឹងដល់អ្នកប្រើប្រាស់ផ្លូវផ្សេងទៀត។
អធិការបានបន្តថា ករណីនេះ មិនមានមនុស្សរងរបួស នោះឡើយ។ ឯរថយន្តខូចខាតធ្ងន់ធ្ងរទាំងពីគ្រឿង។ មូលហេតុគ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបររថយន្តម៉ាកSCANIA ឈប់លើថ្នល់មិនបានបើកភ្លើងស៊ីញ៉ូជាសញ្ញា។ អ្នកបើកបររថយន្តម៉ាក HYUNDAI បើកបរមានល្បឿនលឿន។ ក្រោយពេលកើតហេតុកំលាំងជំនាញបានចុះមកដល់ធ្វើការវាស់វែង និងបញ្ជូនវត្ថុតាងទៅអធិការដ្ឋានដើម្បីចាត់ការតាមច្បាប់៕SRP

