លោក យឹម ឆៃលី កោតសរសើរ អាជ្ញាធរខេត្តកំពង់ចាម ដែលបានកសាង វិមានឯករាជ្យ

0

ខេត្តកំពង់ចាម៖លោកយឹម ឆៃលី​ បាន​ថ្លែង​ថា​ យេីងពិតជាមានមោទនភាព និងការកោតសរសើដោយស្មោះ ក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំរបស់ លោក អ៊ុន ចាន់ដា អភិបាលខេត្ត រួមនឹងថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងប្រជាពលរដ្ឋ ទាំងអស់ ក្នុងខេត្តដែលបានកសាង វិមានឯករាជ្យ នេះឡើង ក្រោម ម្លប់សន្តិភាពរបស់មគ្គុទេសន៍ឯកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រតិបត្តិករសន្តិភាពដទៃទៀត។ បើទោះបីជារងនូវវិបត្តិជំងឺ-១៩ ក៏ពិតមែន ប៉ុន្តែដោយស្មារតីទទួលខុសត្រូវ និងលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្ត បានខិតខំធ្វើឲ្យលេចចេញនូវសមិទ្ធផលដ៏ថ្មីស្រឡាងមួយនេះឡើង។

លោកឧបនាយករដ្ឋមន្ត្រី​ យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ថារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បាបានថ្លែងយ៉ាងដូច្នេក្នុង​ឱកាស​សម្ពោធ ដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ វិមានឯករាជ្យ ខេត្តកំពង់ចាម​ ​និង​ប្រារព្ធ​ខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតកងយោធពលខេមរភូមិន្ទ នៅរសៀលថ្ងៃទី​៩​ ខែវិច្ឆិកា​ ឆ្នាំ​២០២២​នេះ​។

លោក អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បានថ្លែងថា​ វិមានឯករាជ្យ ខេត្តកំពង់ចាម មានកម្ពស់ ២៩,៩១ ម៉ែត្រ ដែលជាសមិទ្ធផល ជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានបដិសន្ធិលើកទឹកដី ខេត្តកំពង់ចាម។ ដោយសំណង់ជាប្រវត្តិសាស្ត្រ នេះ ចាប់ផ្ដើមបើកការរដ្ឋានកសាងឡើងកាលពី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២១ មានរយៈពេល ១១ខែ ក្នុងការសាងសង់។ វិមានឯករាជ្យ ខេត្តកំពង់ចាម មានខឿនតួរប្រាង្គ ចំនួន ៣ជាន់ និងដំបូលឋានមានចំនួន ៥ថ្នាក់ រួមទាំងកំពូល វិមានឯករាជ្យ រំលេចដោយ ក្បាច់រចនាលំអរមាន ចំនួន ៤ក្បាច់ រួមបញ្ចូលគ្នា៖ ក្បាច់សន្លឹកអង្គរ ក្បាច់ដកចាន់ ក្បាច់ត្របកឈូកបំបែក និងក្បាច់ពងត្រី រួមនឹងក្បាលនាគចំនួន ១០០ ចំណែកខឿនខាងបាត ក្រោមមានអង្កត់ផ្ចិត ៣៩,៣ម៉ែត្រ ដែលរំលេចផ្នូរអតីតយុទ្ធជនជុំវិញ និងចាក់បេតុងផ្លូវជុំវិញ វិមានឯករាជ្យ ទទឹង១០ម៉ែត្រ រួមនឹងហេដ្ឋារចនសម្ព័ន្ធនៅជុំវិញ​ បរិវេណ ដែលលំអភ្លើងចំរុះ ពណ៌ក្នុងពេលរាត្រី អមដោយទឹកផុសចេញពីថែវជុំវិញតួប្រាសាទ រួមជាមួយទេសភាព សួនផ្កា ស្របតាមដងផ្លូវ និងប្រាសាទ ដែលមានដើមរំដួល ចំនួន ១០០ដើម ដែលជាផ្កាតំណាងអត្តសញ្ញាណជាតិ។

អភិបាលខេត្តបាន​បន្ត​ថា​ វិមានឯករាជ្យ នេះ ពិតជាមានអត្ថន័យ ជាប្រវត្តិសាស្ត្រ សម្រាប់យើងទាំងអស់គា្ន​ ហើយក៏បាននាំមកនូវ សោភណ្ឌភាព ស្រស់ស្អាតថែមទៀត ក្នុងក្រុងកំពង់ចាម និងជាសម្បទាមួយទៀត នៃការទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកំសាន្ត ក្នុងខេត្តកំពង់ចាម ពិសេសជាទីកន្លែងជួបជុំសម្រាប់ការប្រារព្ធពិធីធំៗ សំខាន់ៗ និងប្រមូលផ្តុំនូវដួងព្រលឹង បុព្វបុរសយើង ព្រមទាំងកសាងជំនឿលើការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសជាតិ ឱ្យមានការរីកចំរើន ជឿនលឿន លើគ្រប់វិស័យ និងបាននាំមកនូវ សុខសន្តិភាពជូនជាតិទាំងមូលផងដែរ​៕SRP