រថយន្តបុ..កម៉ូតូនៅស្រុកអង្គរជុំ បណ្ដាលឲ្យបុរសម្នាក់…

0

ខេត្តសៀមរាប៖បុរសអ្នកជិះម៉ូតូម្នាក់បានស្លា..ប់បាត់បង់ជីវិតនៅនឹងកន្លែងខណៈកំពុងជិះម៉ូតូត្រូវបានរថយន្តបុ..កចំពេញទំហឹង។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង២៣និង៣០នាទី​ ថ្ងៃទី០៨ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២ ចំណុច​​ខាងត្បូង​ផ្លូវបែក​ ទៅភូមិបត់១០០ម៉ែត្រ ស្ថិតនៅ​ភូមិ​ដូនមៀវ ឃុំ​គោល ស្រុក​អង្គរ​ជុំ។

សមត្ថកិច្ចបានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៍នេះ រវាង​ម៉ូតូ​នឹង​យានយន្ត​មិនស្គាល់ម៉ាក។ ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៤ ពាក់ស្លាកលេខ 1K 0978 បន្ទាយមានជ័យ បើកបរទិសដៅពីជើង ទៅត្បូងដោយឈ្មោះ ទិត្យ កែម ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិស្រែខ្វាវ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប។

ក្រោយកើតហេតុ សមត្ថកិច្ចបានយកម៉ូតូ​យកមករក្សាទុក​នៅ​អធិការ​នគរ​បាល​ស្រុក​អង្គរ​ជុំ។ ចំណែកសាកស..ព​ គ្រួសារ​យកទៅធ្វើបុណ្យ​តាម​ប្រពៃណី​៕SRP