សម្តេចសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងបន្តបោះឆ្នោត ជូន បក្សប្រជាជនកម្ពុជា ជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ

0

ខេត្តកំពង់ធំ៖សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ប្រជាពលរដ្ឋទាំងអស់ ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជន ក្នុងពេលបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ហើយសម្តេចសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋ នឹងបន្តបោះឆ្នោតជូនបក្សប្រជាជនកម្ពុជា ជាបន្តទៀតនៅឆ្នាំ២០២៣ខាងមុខ។

សម្តេចតេជោបានមានប្រសាសន៍ថា មន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា តែងតែនៅជាប់ជាមួយប្រជាពលរដ្ឋជានិច្ច ជាពិសេសរាល់ពេលដែលពលរដ្ឋមានទុក្ខលំបាក។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះអាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានរួមគ្នា ដោះស្រាយបញ្ហារបស់ ប្រជាពលរដ្ឋ ពេលទឹកជំនន់ផងដែរ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាស អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជិត៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ ថ្ងៃសៅរ៍ នេះ៕SRP