ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សជំនួន ៤ នាក់ កំពុងដើរ ត្រូវបានរថយន្តបុកចំពេញទំហឹងបណ្ដាលឱ្យស្លាប់។
ហេតុការណ៍នេះនៅថ្ងៃសុក្រ ទី28 ខែតុលា ឆ្នាំ2022 វេលាម៉ោង20និង10នាទី លើផ្លូវកាលកៅស៊ូ ពីឃុំសសរស្តម្ភ ទៅស្រុកអង្គជុំ ចំណុចភូមិចុងថ្នល់ ឃុំយាង ស្រុកពួក ខេត្តសៀមរាប។
របាយការណ៍របស់សមត្ថកិច្ចជំនាញបានឲ្យទីភ្នាក់ងារសារព័ត៌មានសៀមនៅប៉ុស្តិ៍ tv online ថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ រថយន្តតូយ៉ូតា តាកូម៉ា ព៌ណទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AR-8494 បើកបរដោយ ឈ្មោះស៊ាន កុសល់ ភេទប្រុស អាយុ41ឆ្នាំនៅភូមិចំបក់ហែរ ឃុំពួក ស្រុកពួក ខេត្តសៀមរាប បើកបរទិសដៅពីជើង ទៅត្បូងបានបុកមនុស្សដើរ03នាក់ ដែលដើរទិសដៅពីជើង ទៅត្បូង។
1/ឈ្មោះសោម អ៊ាង ភេទស្រី អាយុ31ឆ្នាំនៅភូមិចុងថ្លល់ ឃាង ស្រុកពួក ខេត្តសៀមរាប។
2/ឈ្មោះឈ្មោះឆេង វ៉ាន់ឌី ភេទប្រុស អាយុ4ឆ្នាំជាកូនរបស់ឈ្មោះសោម អ៊ាង។
3/ឈ្មោះរឹទ្ធ ផល្លា ភេទស្រី អាយុ17ឆ្នៅភូមិជាមួយគ្នា
និងបុកមនុស្សដើរដឹកកង់01នាក់ ឈ្មោះឆេង ឧត្តម ភេទប្រុស អាយុ9ឆ្នាំ ជាកូនរបស់ឈ្មោះ សោម អ៊ាង ដើរដឹកកង់ពណ៌ក្រហម។
របាយការណ៍បានបន្តថា ករណីនេះបណ្តាលអោយ
ស្លាប់មនុស្ស4នាក់៖ 1/ឈ្មោះ សោម អ៊ាង 1៊2/ឈ្មោះឆេង វ៉ាន់ឌី 3/ឈ្នះឆេង ឧត្តម 4/ឈ្មោះរឹទ្ធ ផល្លា។ ខូចខាតកង់ធ្ងន់ និងរថយន្តស្រាល។
របាយការណ៍បានបញ្ជាក់ថា មូលហេតុ អ្នកបើកបររថយន្តបើកបរ ក្នុងល្បឿនលឿន និងមានជាតិស្រវឹង។
ក្រោយពេលកើតហេតុកម្លាំងផ្នែកជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលយាង ចុះទៅវាស់វែង ប្រគល់សាកសព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ឯវត្ថុតាងមកទុកនៅអង្កភាពដើម្បីចាត់ការតាមនិតិវិធី។ ចំណែកអ្នកបើកបររថយន្ត បង្កត្រូវបានឃាត់ខ្លួន៕SRP

