ខេត្តសៀមរាប៖បុរសម្នាក់ត្រូវបានសមត្ថកិច្ចផុតខ្លួនករណីឃាតកម្មវាយសម្លាប់ប្អូនថ្លៃ ខណៈជនរងគ្រោះកំពុងដេកក្នុងអង្រឹង។
ហេតុការបានកើតឡើង វេលាម៉ោង ១២និង២០នាទី ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុច ភូមិបាឡាំង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចខេត្តសៀមរាបបានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្ដិ៍ ធីវី អនឡាញ ថា
ជនសង្ស័យ ឈ្មោះ ហាច ហាវ ភេទប្រុសអាយុ៥០ឆ្នាំ ជាមនុស្សគ (ដែលត្រូវជាបងថ្លៃជនរងគ្រោះ) ដោយបានយកឈើជ្រុងប្រវែង០,៥០ម៉ែត្រទំហ៊ុម(៥ហ៊ុន×១០សម) វាយទៅលើជនរងគ្រោះ ដែលកំពុងដេកនៅក្នុងអង្រឹងក្រោមផ្ទះ ចំនួន០៣ដំបងត្រូវចំស្មា- ចង្កា និងកញ្ចឹងក បណ្តាលអោយស្លាប់នៅក្នុងអង្រឹងតែម្ដង។
ជនរងគ្រោះ ឈ្មោះ សាន់ សល់ ភេទប្រុសអាយុ ៤៥ឆ្នាំ។ ជនសង្ស័យនិងជនរងគ្រោះ រស់នៅភូមិបាឡាំង ឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប។
សមត្ថកិច្ចបានបន្តថា ករណីឃាតកម្មនេះ មូលហេតុដោយអ្នកទាំង០២ ផឹកស្រាស្រវឹងហើយមានទំនាស់ពាក្យសម្តីនិងគ្នា។ ក្រោយពេលកើតហេតុជនបង្កសង្ស័យត្រូវបានប្រជាការពារ និងមេភូមិឃាត់ខ្លួន៕SRP

