អាជ្ញាធរឃុំកំពង់ឃ្លាំង ចេញលិខិតបំភ្លឺ ករណី សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ចុះផ្សាយ ស្ដីពីភាពមិនប្រក្រតី នៃដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ ២០២២

0

ខេត្តសៀមរាប៖អាជ្ញាធរឃុំកំពង់ឃ្លាំង បានចេញលិខិតបំភ្លឺមួយ ជុំវិញការចុះផ្សាយរបស់សារព័ត៌មានសៀមរាបប៉ុស្ដិ៍ ស្ដីពីភាពមិនប្រក្រតី នៃដំណើរការដេញថ្លៃគម្រោងមូលនិធិឃុំឆ្នាំ ២០២២។

នេះបើយោងតាមលិខិតបំភ្លឺរបស់ឃុំកំពង់ឃ្លាំង ចុះថ្ងៃទី ២ ខែសីហាឆ្នាំ ២០២២ ដែលចុះហត្ថលេខា ដោយមេឃុំ ប៉ា ប៉ូរ ដែលអង្គភាពទីភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ទទួលបាននៅថ្ងៃសុក្រនេះ។

សូមបញ្ជាក់ថាឃុំកំពង់ឃ្លាំង មានការរីកចម្រើន ជាពិសេសហេដ្ឋារចនាសម្ព័ន្ធ បានកសាងឡើងជាបន្តបន្ទាប់ ក្នុងនោះដូចជាការស្ថាបនាផ្លូវបេតុង ជាដើម៕SRP