គ្រោះថ្នាក់ចរាចរណ៍ នៅស្រុកពួក និងក្រឡាញ់ ស្លា..ប់មនុស្សពីរនាក់

0

ខេត្តសៀមរាប៖មនុស្សពីរនាក់បានស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា។

អាជ្ញាធរខេត្តសៀមរាប បានប្រាប់ភ្នាក់ងារសារព័ត៌មានសៀមរាបប៉ុស្តិ៍ ថា ករណីទីមួយ នៅវេលាម៉ោង ១៤និង០០នាទី​ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅ​ភូមិគោកត្រុំ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប លើផ្លូវលេខ​ ៦ ត្រង់​ចំណុចចន្លោះគីឡូម៉ែត្រលេខ 360និង361 មានរថយន្ដដឹកដីមួយគ្រឿងម៉ាក​ Hyundai ពណ៌ខៀវ គ្មានផ្លាកលេខ​ បើក​បរ​ដោយឈ្មោះ មិនស្គាល់អត្តសញ្ញាណ បើកបរ​ក្នុងទិសដៅពីលិចទៅកើត បានបុករថយន្តមួយគ្រឿង ម៉ាក TOYOTA CAMRY ពាក់ផ្លាកលេខ សៀមរាប 2A.5147 បើកបរដោយឈ្មោះ សោភ័ណ រតនះ ភេទប្រុស អាយុ36ឆ្នាំ រស់នៅភូមិត្រពាំងច្រាំង ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប បើកពីកើតទៅលិចបណ្ដាលឲ្យស្លាប់។ បើកគោយន្តកៃច្នៃដឹកដីបានចុះរត់គេចខ្លួនពីកន្លែងកើតហេតុបាត់។ ករណីនេះខូចរថយន្តធ្ងន់ ១គ្រឿង និងរថយន្តច្នៃដឹកដី ស្រាល មួយគ្រឿង។ មូលហេតុ​គ្រោះ​ថ្នាក់​ចចរាចរណ៍បណ្តាល​មក​ពី​ អ្នកបើកបរថយន្តទាំងពីរបើកបរមានល្បឿនលឿន។

ករណីទី២នៅម៉ោង១៨និង ៤០ ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២២ នៅលេីកំណាត់ផ្លូវក្រាលកៅស៊ូ ស្ថិតក្នុងភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ​ សៀមរាប 1AF-9600 បុកនិងគោយន្តកន្ត្រៃ ម៉ាកគូប៊ូតា ពណ៌ក្រហមដឹកឈើ បណ្តាលឲ្យស្លាប់ ឈ្មោះ វឿន ម៉ៃជូ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិទន្លេស  ឃុំនគរភាស ស្រុកអង្គរជុំ។

មូលហេតុ អ្នកបើកបរគោយន្តកន្ត្រៃ បត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យកើតមានគ្រោះថ្នាក់កើតឡើង។

ក្រោយពេលកើតហេតុ អ្នកបើកបរគោយន្តកន្ត្រៃបានរត់គេចខ្លួនបាត់ុំ ចំណែកវត្ថុតាងសមត្ថកិច្ច រក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំរើល ដើម្បីអនុវត្តន៍បន្តតាមនីតិវិធី៕SRP