អាជ្ញាធរខេត្តព្រះសីហនុ ប្រកាសចាត់វិធានការតឹងរឹង ចំពោះជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាត

0

ខេត្តព្រះសីហនុ៖អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសថា ជនល្មើសប្រើប្រាស់សម្រាប់ការទិញ-លក់កម្លាំងពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ គឺត្រូវបិទអាជីវកម្មជាដាច់ខាត និងនាំយកជនល្មើស និងម្ចាស់ទីតាំងដែលចូលរួមសមគំនិត មកផ្តន្ទាទោសតាមច្បាប់ឱ្យបានធ្ងន់ធ្ងរ និងដោយគ្មានការលើកលែងឡើយ។

សូមជម្រាបជូនថា ចំពោះប្រតិបត្តិការស្រាវជ្រាវ និងបង្រ្កាបករណីការទិញ-លក់ពលកម្ម ការជួញដូរ និងការបង្ខាំងមនុស្សដោយខុសច្បាប់ នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ អាជ្ញាធរពាក់ព័ន្ធ នឹងអនុវត្តឱ្យបានហ្មត់ចត់ជាទីបំផុត ដោយស្រាវជ្រាវឱ្យដល់ឫសគល់ និងមេក្លោង ដើម្បីនាំខ្លួនជនល្មើសមកផ្តន្ទាទោសតាមច្បាប់ឱ្យខាងតែបាន៕SRP