ឪពុកម្ដាយគួរមានការប្រុងប្រយ័ត្ន! ក្មេងសិស្សសាលាម្នាក់ លង់ទឹកស្លា..ប់នៅស្ទឹងសៀមរាប ជាប់នឹងសួនមួយកន្លែង

0

ខេត្តសៀមរាប៖ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់នៅក្នុងស្ទឹងសៀមរាប ខណៈជនរងគ្រោះនឹងគ្នីគ្នាបានទៅលេងទឹកក្នុងស្ទឹង។

ហេតុការណ៏បានកើតឡើង នៅវេលាម៉ោង១៧:០០នាទី​ ថ្ងៃអង្គារ​ ថ្ងៃទី២៣​ ខែ​ សីហា​ ឆ្នាំ​២០២២​ នៅត្រង់ចំណុចសួនមួយកន្លែងខាងកេីតស្ទឹង​ស្ថិតនៅភូមិទ្រាំង​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

យោងតាមប្រភពពីសមត្ថកិច្ចខេត្តសៀមរាបបានប្រាប់សារព័ត៌មានសៀមរាបប៉ុស្តិ៍នៅព្រលប់ថ្ងៃនេះថាជនរងគ្រោះ​ឈ្មោះ​ នី​ រតនះ​ឧត្តម​ ភេទ​ប្រុស​ អាយុ​០៩ឆ្នាំ​ មុខរបរ​សិស្ស​ រស់​នៅ​ភូមិមណ្ឌលបី​ សង្កាត់​ស្លក្រាម​ ក្រុងសៀមរាប​ ខេត្តសៀមរាប​។

ប្រភពបានបន្តថា ករណីលក់ទឹកស្លាប់នេះ សមត្ថកិច្ច​ជជំនាញនិងគ្រូពេទ្យធ្វេីកោសល្យវិច័យ លេីសាកសព ពុំមានការពាក់ព័ន្ធនិងបទល្មេីសនោះឡើយ។

បើតាមសមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុ​នៃការស្លាប់របស់ជនរងគ្រោះ ដោយសារលង់ទឹក៕SRP