សម្តេច ហ៊ុន សែន៖ ការដាំដេីមឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះ និងមានក្បួនខ្នាត

0

ភ្នំពេញ៖ថ្មីម្ដងទៀត នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាំដេីមឈើឡើងវិញនៅភ្នំតាម៉ៅ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកទេ គឺត្រូវដាំឱ្យវាដុះ និងមានក្បួនខ្នាត។

សម្តេចតេជោ បានបញ្ជាក់ថា ទាំងសួនសត្វ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូល ត្រូវកំណត់ជាតំបន់អភិរក្ស ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម។

សម្តេចតេជោបានណែនាំ រដ្ឋមន្ត្រីកសិកម្មឱ្យរកប្រភពទឹកដើម្បីស្រោចស្រង់កូនឈើដាំឡើងវិញនៅរដូវប្រាំងផងដែរ។

សម្តេចហ៊ុន សែន ថ្លែងបែបនេះក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រនៅថ្ងៃពុធ នេះ៕SRP