ខេត្តឧត្តរមានជ័យ៖បនល្បែងបាញ់កាំជ្រួច នៅខេត្តឧត្តរមានជ័យ ស្របច្បាប់នេះបើតាមការបញ្ជាក់របស់ប៉ូលិសខេត្តឧត្តរមានជ័យអះអាង។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី១៦ ខែសីហា នេះបានឲ្យដឹងថា៖ មានសារព័ត៌មានមួយចំនួនបានធ្វើការផ្សព្វផ្សាយព័ត៌មាន ដែលមានខ្លឹមសារថា «ល្បែងស៊ីសងបាញ់កាំជ្រួច ចាក់ភ្នាល់ដាក់លុយ កំពុងបើកយុទ្ធនាការសារជាថ្មីលើទឹកដីស្រុកអន្លង់វែង សាយភាយក្លិនដល់ក្រុមអ្នកញៀនល្បែង ពលរដ្ឋខ្មែរ-ថៃ ចូលផ្ដុំគ្នាលេងយ៉ាងគគ្រឹកគគ្រេង ចាក់ភ្នាល់តាមចិត្តហើយល្បីថា ស្របច្បាប់ និង មានលិខិត អនុញ្ញាតចេញពីក្រសួងមហាផ្ទៃ សមត្ថកិច្ចស្រុកនិងខេត្តមិនហ៊ានប៉ះ។
ប៉ូលិសខេត្តឧត្តរមានជ័យបន្តថា៖ ក្រុមហ៊ុន សាមនខេមរៈអភិវឌ្ឍន៍ ដែលមានទីតាំងស្ថិតនៅភូមិអូរថ្ម ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្ដរមានជ័យ គឺមានលិខិតអនុញ្ញាតត្រឹមត្រូវពីក្រសួងពាក់ព័ន្ធ និងបានដាក់សម្ពោធឲ្យដំណើរការ កាលពីខែកក្កដា ឆ្នាំ២០២២ កន្លងមក ក្រោមអធិបតីភាពលោក ឃិន ញាន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពីអង្គភាព-មន្ទីរពាក់ព័ន្ធនានាផងដែរ។
ប៉ូលិសបន្តថា ដោយឡែកក្រុមហ៊ុន សាមនខេមរៈអភិវឌ្ឍន៍ បើកដំណើរការល្បែងបាញ់កាំជ្រួច នេះ អនុញ្ញាតឲ្យតែពលរដ្ឋថៃចូលលេងកម្សាន្តតែប៉ុណ្ណោះ និងមិនអនុញ្ញាតឲ្យពលរដ្ឋខ្មែរចូលលេង និងទស្សនាឡើយ៕SRP

