វេទិកាអុំទូកខេត្តបាត់ដំបង នឹងលេចរូបរាងនៅពេលខាងមុខឆាប់ៗនេះ

0

ខេត្តបាត់ដំបង៖លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានលើកឡើងនៅព្រឹកនេះថា៖ សមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់ខេត្តបាត់ដំបង គឺវេទិកាអុំទូកខេត្តបាត់ដំបង នឹងលេចរូបរាងនៅពេលខាងមុខឆាប់ៗនេះ។

លោក សុខ លូ បានបន្តថា៖ វេទិកាអុំទូកខេត្តបាត់ដំបងនេះ គ្រោងនឹងសាងសង់រួចរាល់នៅមុនពេលពិធីអុំទូកខេត្ត នៅថ្ងៃបុណ្យចេញព្រះវស្សា ឆ្នាំ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ផងដែរថា វេទិកាអុំទូកខេត្តបាត់ដំបង មានបណ្តោយប្រវែង ៣៧ម៉ែត្រ ទទឹង ១៨ម៉ែត្រ និងកម្ពស់ ១៨.៣៥ ម៉ែត្រ មានហោជាង ៤ទិស និងមានជណ្តើរ២ ចុះឡើងសងខាងមុខវេទិកា ព្រមទាំងអាចផ្ទុកភ្ញៀវ និងអ្នកចូលរួមបានប្រមាណ ជិត៤០០នាក់ ផងដែរ៕SRP