បង្ក្រាបទីតាំងបញ្ចាំមួយកន្លែង រកឃើញម៉ូតូជាង៣០គ្រឿង

0

ខេត្តកំពង់ធំ៖ទីតាំងបញ្ចាំម៉ូតូមួយកន្លែងត្រូវបានសមត្ថកិច្ចចុះបង្ក្រាប។

ការបង្ក្រាបធ្វើឡើងថានៅរសៀលថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២២ ស្ថិតនៅជាប់ផ្សាររំលង ភូមិរំចេក ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ ដែលមានម្ចាស់ទីតាំង ឈ្មោះលឹមសេង។

ប្រតិបត្តិការចុះបង្ក្រាបដោយអធិការស្រុកតាំងគោកនិងកម្លាំងនគរបាលប៉ុស្តិ៍ ដឹកនាំបញ្ជាដោយ លោកសាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំ បូងខេត្តកំពង់ធំ។

ប្រភពបានឲ្យដឹងថាករណីខាងលើនេះ ទីតាំងបញ្ចាំសង្ស័យអត់ច្បាប់ ហើយអត់មានឯកសារ នានាពីម្ចាស់ម៉ូតូផងដែរ។ ក្នុងនោះកម្លាំងបានរកឃើញម៉ូតូ ចំនួន៣៣គ្រឿង ម៉ូតូដែលមានឯកសារត្រឹមត្រូវចំនួន១៥គ្រឿង និងអត់ឯកសារចំនួន១៨គ្រឿងផងដែរ។

បច្ចុប្បន្នម៉ូតូដែលអត់ឯកសារអត់ច្បាប់និងម្ចាស់ត្រូវបានបញ្ជូនទៅសួរនាំនៅប៉ុស្តិ៍ទ្រៀល ដើម្បីចាត់ការបន្ត។

នេះបើតាម លោកទិត សំណាង ស្នងការរងខេត្តកំពង់ធំ បានប្រាប់អ្នកសារព័ត៌មាន៕SRP