លោក ហ៊ុន ម៉ានី៖ ថ្មីៗនេះ មានបុគ្គលមួយចំនួនបានបង្កើតគណនី តេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំ

0

ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកហ៊ុន ម៉ានី នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២នេះ តាមរយៈគណនីផេកហ្វេសប៊ុកបានឲ្យដឹងថា៖ ខ្ញុំសូមជម្រាបជូនសាធារណជនទាំងជាតិ និងអន្តរជាតិទាំងអស់ជ្រាបថា៖ ថ្មីៗនេះ ខ្ញុំបានទទួលដំណឹងអំពីករណីមានបុគ្គលមួយចំនួន បានបង្កើតគណនីតេលេក្រាមក្លែងក្លាយ ដោយប្រើប្រាស់ឈ្មោះ និងរូបភាពរបស់ខ្ញុំដើម្បីទាក់ទង ជាមួយបងប្អូនក្នុងគោលបំណងផ្សព្វផ្សាយអាជីវកម្ម និងបញ្ហាផ្សេងៗ។

លោកហ៊ុន ម៉ានី បានបន្តថា៖ ខ្ញុំសូមប្រកាសថា នោះមិនមែនជាគណនីផ្ទាល់ខ្លួន ឬជាប់ពាក់ព័ន្ធនឹងខ្ញុំឡើយ។

បើតាមលោកហ៊ុន ម៉ានី ខ្ញុំសូមជូនដំណឹងដល់បុគ្គល ដែលកំពុងប្រព្រឹត្តអំពើ ដែលមានចេតនាទុចរិត មិនស្មោះត្រង់នេះបញ្ឈប់ សកម្មភាពខ្លួនជាបន្ទាន់។ ក្នុងករណីមិនសហការ ខ្ញុំនឹងប្តឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន៕SRP