លោកស្រី​ តោ ពិឡា កោតសរសើរ ក្រុមការងារ ឃុំបឹងណាយ ដែលខិតខំប្រឹងប្រែង ទទួលបានជោគជ័យក្នុងការបោះឆ្នោតឃុំ.សង្កាត់ កន្លងមក

0

ខេត្តកំពង់ចាម៖លោកស្រី​ តោ ពិឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម បានកោតសរសើរ និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត ដណ្តើមបានជោគជ័យ ក្នុងការបោះឆ្នោតមេឃុំ-ចៅសង្កាត់ នាពេលកន្លងមក។ លោកស្រី ក៏បានអគុណដល់បងប្អូន ប្រជាពលរដ្ឋក្នុងឃុំបឹណាយ ដែរបានជឿទុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ។

លោក ស្រី មានប្រសាសន៍ បែបនេះក្នុងឱកាសបានចុះជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាលក្ខណ:គ្រួសារ ជាមួយលោក លោកស្រី ក្នុងជួគណៈកម្មាធិការគណបក្សឃុំ ប្រធាន អនុប្រធានសាខាបក្សភូមិ ក្រុមការងារយុវជន សកម្មជន និងបងប្អូនប្រជាពលរដ្ឋ ក្នុងឃុំបឹងណាយ ដែលមានវត្តមានចូលរួម ចំនួន១៦០០នាក់ នៅថ្ងៃទី​៩​ ខែកក្កដា​ ម្សិលមិញ។

ក្នុងពិធីជួបជុំពិសារអាហារសាមគ្គីនេះ ដោយចំណាយថវិកាសរុប ៦.០០០ដុល្លារ។

សូមជម្រាបផងដែរថាលោកស្រី តោ ពិឡា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំបឹងណាយ បានប្រគេនទៀនវស្សាចំនួន ៣វត្ត ក្នុងឃុំបឹងណាយ ក្នុង១វត្ត ទៀន១គូ ទឹក១កេស ទឹកក្រូច១កេស នំ១ធុងធំ ប្រេងឆា ៥លីត្រ មី ១កេសតូច កាហ្វេ ១ថុងធំ និងបច្ច័យមួយចំនួនផងដែរ​៕SRP