ចាប់ខ្លួនវៀតណាម ម្នាក់នៅសៀមរាប ពីបទនេសាទ អួនអូសទឹកសាប

0

ខេត្តសៀមរាប៖ជនជាតិវៀតណាមម្នាក់ ត្រូវបានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប សហការណ៍ជាមួយកម្លាំងព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋានព្រហ្មទណ្ឌ ចាប់ខ្លួនពាក់ព័ន្ធប្រព្រឹត្តបទល្មើសនេសាទ។

ហេតុការណ៍ចាប់ខ្លួននៅថ្ងៃទី០៩ ខែ មិថុនា ឆ្នាំ២០២២នេះ ស្ថិតនៅព្រំប្រទល់ខេត្តសៀមរាបនិងបាត់ដំបង លើបឹងទន្លេសាប

ការចាប់ខ្លួននេះអនុវត្តន៍តាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៨៧ ចខស/ឋ ពីបទ នេសាទដោយអួនអូសទឹកសាប របស់សាលាដំបូងខេត្តសៀមរាប។

ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងសុខ ភេទប្រុស អាយុ៣៣ សញ្ជាតិវៀតណាម មុខរបរ នេសាទ មានទីលំនៅបច្ចុប្បន្នភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុង-ខត្តសៀមរាប។

គួរជម្រាបថាកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តសៀមរាប នៅតែបន្តប្រតិបត្តិការ ដូចភ្លៀងរលឹម តាមចាប់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទ។

សូមរំលឹកថាកន្លងមកថ្មីៗនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាឲ្យអាជ្ញាធរសមត្ថកិច្ចស្រាវជ្រាវនិងបង្ក្រាបបទល្មើសនេសាទ ជាពិសេសចាប់ខ្លួនជនប្រព្រឹត្តបទល្មើសនេសាទយកមកផ្តន្ទាទោសផងដែរ៕SRP