អភិបាលខេត្តកំពង់ចាម ស្នើតួអង្គទាំង៥ នៅមូលដ្ឋាន ខិតខំបម្រើពលរដ្ឋ ឲ្យបានល្អប្រសើរ

0

ខេត្តកំពង់ចាម៖លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ ដើម្បីឆ្លើយតប និងដោះស្រាយនូវសំណើ សំណូមពរ និងតម្រូវការចាំបាច់នានារបស់ប្រជាពលរដ្ឋ នឹង ដើម្បីធានាបាននូវប្រសិទ្ធភាព នៃការផ្តល់សេវានានានៅមូលដ្ឋាន បញ្ហាគន្លឹះសំខាន់គឺការបំពេញតួនាទី ភារកិច្ចរបស់តួអង្គស្នូល​សំខាន់ចំនួន៥ ដែល​ក្នុង​នោះមាន​គឺ​(១)មេឃុំ ចៅសង្កាត់, (២)ស្មៀនឃុំ សង្កាត់, (៣)ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ (៤)មណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាព និង(៥)មេភូមិ​ ដូច្នេះស្នើឲ្យតួអង្គទាំង ០៥ខាងលើនេះ ខិតខំយកចិត្តទុកដាក់អនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវា​សាធារណៈ នានាជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានល្អប្រសើរ​ ប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ និងកែលម្អឥរិយាបថ ក្នុងការប្រាស្រ័យទាក់ទងជាមួយប្រជាពលរដ្ឋ ដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ដោយមិនត្រូវមានការរើសអើង ការបែងចែកបក្សពួក គ្រួសារនិយម និងនិន្នាការនយោបាយ ដើម្បីបង្កើនជំនឿទុកចិត្ត និងការគាំទ្រពីប្រជាពលរដ្ឋ ព្រមទាំងត្រូវអនុវត្តឲ្យស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត កំណត់​ផងដែរ​។

លោក​ អ៊ុន​ ចាន់ដា​ ក៏បានលើកឡើងថា​ ការផ្តល់សេវាសាធារណៈ លើគ្រប់វិស័យជូនប្រជាពលរដ្ឋ គឺជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយក្នុងចំណោម តួនាទី និងការទទួលខុសត្រូវសំខាន់ៗនានារបស់រដ្ឋបាលឃុំ សង្កាត់នីមួយៗ។

លោកមានប្រសាសន៍យ៉ាងដូច្នេះក្ក្នង​ពិធី​ ប្រកាស​សុពលភាព​ ចៅសង្កាត់​វាលវង់​ ក្រុងកំពង់ចាម​ នៅរសៀល​ថ្ងៃចន្ទម្សិលមិញ៕SRP