រថយន្តធន់ធំ បុកអ្នកជិះម៉ូតូស្លាប់ម្នាក់ នៅស្រុកសូទ្រនិគម

0

ខេត្តសៀមរាប៖រថយន្តមួយគ្រឿង បានបុកអ្នកជិះម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ។

ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រ លេខ២០-២១ ស្ថិតនៅភូមិត្រពាំងប្រីយ៍ ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺរថយន្តធុនធំមួយគ្រឿងមិនស្គាល់អត្តសញ្ញាណ បានបើករត់គេចបាត់ បានបើកបរក្នុងទិសដៅ ពីត្បូងទៅជើង បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាកហុងដា វ៉េវអាល់ហ្វា (Honda Wave) ពណ៌ខ្មៅ ស្លាកលេខ សៀមរាប ១AL.៤០៥០ បើកបរដោយឈ្មោះ ណាំ នឿន ភេទប្រុស អាយុ៦៨ឆ្នាំ រស់នៅភូមិគោលថ្មី ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរស្របទិសគ្នាពីត្បូងរួចបត់ឆ្វេង ទៅលិចហើយម៉ូតូជាប់នៅក្រោមរថយន្តអូសចម្ងាយប្រហែល ១៨០០ម៉ែត្រ រួចក៏ធ្លាក់ម៉ូតូនៅខាងឆ្វេងដៃ បណ្ដាលឲ្យជនរងគ្រោះស្លាប់តែម្តង។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ សមត្ថកិច្ចមិនបានបញ្ជាក់អំពីមូលហេតុនៅឡើយទេ៕SRP