ស្នេីដល់​មន្ទីរ​អប់រំ​ ឲ្យ​​ជម្រុញ​យុវជន​ ក្នុង​ម្នាក់​ៗ យ៉ាងតិច​ត្រូវ​មាន​ជំនាញ​ឯកទេស​​ មួយ​ច្បាស់លាស់​​​

0

ខេត្តកំពង់ចាម​៖ក្នុង​ឱកាស​បេីក​សន្និបាត​បូកសរុប​ ការងារ​អប់រំ​ យុវជន​ និង​កីឡា​ ខេត្តកំពង់ចាម​ នៅថ្ងៃទី​២៣​ ខែមិថុនា​ ឆ្នាំ​២០២២​នេះ​ លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ បាន​ស្នេីដល់​មន្ទីរ​អប់រំ​ខេត្ត​ ឲ្យ​​ជម្រុញ​ធ្វើ​យ៉ាងណា​ឲ្យ​យុវជនយេីង​ ក្នុង​ម្នាក់​ៗ យ៉ាងតិច​ ត្រូវ​មាន​ជំនាញ​ឯកទេស​មួយច្បាស់លាស់ ដេីម្បី​ងាយស្រួល​ក្នុង​ការ​រក​ការងារ​ប្រកប​មុខរបរ​ចិញ្ចឹម​ជីវិត​។ ​

ឆ្លៀតក្នុងឱកាសនោះអភិបាល ខេត្តកំពង់ចាម​ បាន​សំណូមពរ​ដល់​មន្ទីរ​អប់រំ​ខេត្ត​ ​ធ្វើ​យ៉ាងណា​​​ត្រូវ​លេីកកម្ពស់ថែមទៀតនូវគុណភាពអប់រំ នៅគ្រប់ភូមិសិក្សា ដោយយកចិត្តទុកដាក់ ជាពិសេស ការអនុវត្តកម្មវិធីសាលាកុមារមេត្រី ដើម្បីបណ្តុះបណ្តាល យុវវ័យជំនាន់ក្រោយ​ប្រកបដោយ សមត្ថភាពរីកចម្រើន​​ និងពង្រឹង-ពង្រីកថែមទៀតនូវបរិមាណអប់រំ ដោយយកចិត្តទុកដាក់ ក្នុងការប្រមូល កុមារដល់វ័យ​សិក្សា​ ឲ្យ​ចូលរៀន ជាពិសេសកុមារ ដែលជួបការលំបាក និងកុមារ ជនជាតិភាគតិច ក៏ដូចជា​កុមារពិការ​ ​ឲ្យ​មានឱកាស បានចូលរៀនគ្រប់ៗគ្នា​។ ព្រមទាំង​បន្តការលើកកម្ពស់សមត្ថភាព គ្រូបង្រៀន ពង្រឹងការងារគ្រប់គ្រង ការពិនិត្យតាមដាន និងវាយតម្លៃផ្សារភ្ជាប់នឹង ការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់បន្តវេន និងការពង្រាយគ្រូ ទៅកន្លែង ដែលខ្វះគ្រូ​ ឲ្យ​បានសមស្រប​ផងដែរ​។​

បេីតាមលោក​ លី​ ម៉េងសាន​ ប្រធាន​មន្ទីរ​អប់រំ​ យុវជន​ និង​កីឡា​ខេត្តកំពង់ចាម​ បាន​លេីកឡេីងថា​ គិតត្រឹមឆ្នាំសិក្សា២០២០ -២០២១ យើងមានសាលាមត្តេយ្យសិក្សា ៤៦៣សាលា ក្នុងនោះ មត្តេយ្យសិក្សារដ្ឋ ២៨៩កន្លែង (មត្តេយ្យសិក្សាដាច់ដោយឡែក ០៦កន្លែង) មត្តេយ្យសិក្សាឯកជន ១៤កន្លែង និងមត្តេយ្យសិក្សាសហគមន៍ ១៦៧កន្លែង សាលាបឋមសិក្សា ៤០៩កន្លែង (សាលាបឋមសិក្សា ឯកជន ០៥កន្លែង) អនុវិទ្យាល័យ ៨១កន្លែង និងវិទ្យាល័យ ៤៣កន្លែង (វិទ្យាល័យធនធាន ០២កន្លែង និង​វិទ្យាល័យ​អប់រំពិសេស ០១កន្លែង)។ ដោយសម្តេចហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសាងសង់អគារសិក្សាបានចំនួន ៣៧៣ខ្នង ស្មើ ២,៣៥០បន្ទប់ (កើន ១៥ខ្នង ស្មើ​ ១៨៩បន្ទប់​)​៕SRP