រថយន្ត៣គ្រឿង បុកបន្តគ្នា នៅស្រុកប្រាសាទបាគង បណ្ដាលឲ្យមនុស្សចំនួន៤នាក់រងរបួស

0

ខេត្តសៀមរាប៖យ៉ាងហោចណាស់មនុស្សចំនួន៤នាក់បានរងរបួសក្នុងហេតុការណ៍រថយន្តចំនួន៣គ្រឿងបានបុកបន្តគ្នា។ ហេតុការណ៍បានកើតឡើង នៅវេលាម៉ោងទៀបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅឃុំកណ្ដែក តាមបណ្ដោយផ្លូវជាតិលេខ៦ ស្រុកប្រាសាទបាគង។

ប្រភពបានឲ្យដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង រវាងរថយន្តបុកបន្តគ្នាចំនួន៣គ្រឿងដែលមានទិសដៅច្រាសទិសគ្នា។

១-រថយន្តម៉ាកនីសាន់ ព៌ណស ផ្លាកលេខភ្នំពេញ2Y-9167 ខូចខាតយ៉ាងដំណំ។

២-រថយន្តក្រុង ពណ៌ក្រហមផ្លាកលេខ3F-3399(ខូចខាតស្រាល)

៣-រថយន្តLexus.RX330,ព៌ណស ផ្លាកលេខភ្នំពេញ2AZ-5719(ខូចខាតយ៉ាងដំណំ)។ ក្នុងហេតុការណ៍បណ្ដាលឲ្យរងរបួសធ្ងន់ស្រាលមនុស្សចំនួន៤នាក់។ មូលហេតុសង្ស័យអ្នកបើកបររថយន្តម៉ាកនីសាន់ បើកបរស្ថិតក្នុងស្ថានភាពស្រវឹង ខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នរថយន្តទាំង៣គ្រឿង ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដើម្បីរងចាំដោះស្រាយតាមនីតិវិធី៕SRP