ភ្នំពេញ៖កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញមុខបានដឹកនាំអតីត បុគ្គលិក ក្រុមហ៊ុនណាហ្គាវើលដ៍ ដាក់ញ្ញត្តិសុំអន្តរាគមន៍ ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ បន្ទាប់ពីដាក់ញ្ញត្តិជូនខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រីរួច បានបន្តដាក់ញ្ញត្តិជូនសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាផងដែរ។
កញ្ញា ឈឹម ស៊ីថរ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានបញ្ជាក់ថា ការដាក់ញ្ញត្តិជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺដើម្បីស្នើសុំជួយអន្តរាគមន៍ ដោះស្រាយវិវាទ ការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ដោយការទទួលយកបុគ្គលិក ដែលនៅសេសសល់ ត្រឡប់ចូលធ្វើការវិញ ជាមួយប្រាក់រំលឹក ការទូទាត់សំណងឲ្យបានត្រឹមត្រូវតាមច្បាប់ស្តតីពីការងារ និងទម្លាក់ចោលការចោទប្រកាន់លើថ្នាក់ដឹកនាំសហជីព និងសកម្មជនសហជីព ទាំង ១៥រូប៕SRP

