សាងាំ រីស៊ត និងកាសុីណូ បើកឲ្យខ្មែរចូលលេង យ៉ាងគគ្រឹកគគ្រេង

0

ខេត្តឧត្តរមានជ័យ៖(សាងាំ រីស៊ត និងកាសុីណូ) ជាប់ច្រកទ្វាអន្តរជាតិ ព្រំដែនខ្មែរថៃ ក្នុងស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ បានបើកឱ្យពលរដ្ឋខ្មែរចូលទៅលេងយ៉ាងយ៉ាងគគ្រឹកគគ្រេង។

ប្រភពពីពលរដ្ឋ បានប្រាប់អ្នកសារព័ត៌មានថា កន្លងមករូបខ្លួនធ្លាប់លេងចាញ់ល្បែង ក្នុងកាសុីណូ ខាងលើ លក់ដីធ្លីផ្ទះសម្បែងឡើងអស់ពីខ្លួន ហើយមិនមែន មានត្រឹមតែរូបគាត់ម្នាក់ទេ ដែលលង់ខ្លួនចាញ់ គឺមានពលរដ្ឋខ្មែរ ជាច្រើននាក់ទៀតផងដែរ ដោយអ្នកខ្លះលក់អស់ផ្ទះសម្បែង អស់ទ្រព្យសម្បត្តិ ពីខ្លួន ហើយថែមទាំងព្រាត់ប្រាស់ក្រុមគ្រួសារថែមទៀត ដោយសារវក់នឹងល្បែងកាសុីណូខាងលើ។

បើតាមស.ជ.ណ របស់ទីស្តីការគណ:រដ្ឋមន្រ្តី គឺក្នុងល្បែងកាសុីណូ នីមួយៗ គឺហាម ពលរដ្ឋខ្មែរមិនអនុញ្ញាត ឲ្យចូលលេងឡើយ ខណៈកាសុីណូខាងលើ នេះបើកចំហរឲ្យពលរដ្ឋខ្មែរ ចូលលេងដោយសេរី គ្មានអាជ្ញាធរធ្វើការហាមឃាត់នោះទេ។

អង្គភាពសារព័ត៌មាន សៀមរាបប៉ុស្តិ៍ នៅមិនទាន់ទទួលបានការបំភ្លឺ ពី តំណាង សាងាំ រីស៊ត និងកាសុីណូ នៅឡើយទេ៕SRP