ខេត្តសៀមរាប៖អង្គភាពសៀមរាបប៉ុស្ដិ៍ សូមធ្វើការកែតម្រូវអត្ថបទរបស់ខ្លួនដែលបានចេញផ្សាយលើគេហទំព័រសៀមរាបប៉ុស្ដិ៍
នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដែលមានចំណង់ជើងថា « ទីបំផុតរថយន្តដឹកឈើរបស់ឈ្មួញដ៏ល្បីនៅខេត្តសៀមរាប លី ណាំឈួង ត្រូវបានបង្ក្រាបនៅទឹកដីស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត »។
ក្រោយពីបានចុះផ្សាយនូវអត្ថបទខាងលើរួចមក ក្រុមការងារ អង្គភាពសៀមរាបប៉ុស្ដិ៍ បានស្រាវជ្រាវបន្តដោយរកឃើញថា ការផ្សាយមានការយល់ច្រឡំដោយប្រភពមិនទាន់គ្រប់គ្រាន់ ករណីបង្ក្រាបបទល្មើសព្រៃឈើ នៅ ស្រុកកែវសីមា មិនមានការពាក់ព័ន្ធជាមួយ ឈ្មោះ លី ណាំឈួង នោះឡើយ។
សមត្ថកិច្ចខេត្តមណ្ឌលគិរី បានប្រាប់ សារព័ត៌មាន សៀមរាបប៉ុស្ដិ៍ នៅព្រឹក ថ្ងៃពុធនេះថា៖ នៅវេលាម៉ោង៨និង៣០នាទី ថ្ងៃ២៨ ខែឧសភា ឆ្នាំ២០២២ កំលាំងស្នាក់ការសន្តិសុខ៧៦១ ចំនួន០៣នាក់ រថយន្ត០២គ្រឿងអាវុធAk៤៧ ចំនួន២ដេីម ដឹកនាំដោយលោក សាក់ សុគុណ ប្រធានស្នាក់ការ៧៦១ បានឃាត់រថយន្ត១គ្រឿងម៉ាកហុីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E6073 ដឹកឈេីខុសច្បាប់ប្រភេទលេខ១ (គគី) ចំនួន២៨០សន្លឹក មិនទាន់វាស់ ស្ថិតនៅចំណុចU T M0695134 1339751 ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
បច្ចុប្បន្ន វត្ថុតាងខាងលេីបានប្រគល់ទៅអោយនាយសង្កាត់ចុងផ្លាស់ស្រែព្រះដើម្បីអនុវត្តបន្ត។
សូមជម្រាបថា ផេក « Post News- សៀមរាបប៉ុស្ដិ៍ » ជាផេកផ្លូវការ សម្រាប់ស៊ែព័ត៌មាន ចេញពីគេហទំព័រសៀមរាបប៉ុស្តិ៍ និងតំណាងឲ្យអង្គភាព គេហទំព័រសៀមរាបប៉ុស្តិ៍ និងមានការទទួលស្គាល់ពីមន្ទីរព័ត៌មានខេត្តសៀមរាប ផងដែរ។ ក្នុងនោះបានចុះបញ្ជីពាណិជ្ជកម្ម ពន្ធដារ ប៉ាតង់ ទៀតផង។
ដូច្នេះរាល់ការផ្សាយព័ត៌មាននៅលើគេហទំព័រនឹងនៅលើផេក សៀមរាបប៉ុស្តិ៍ គឺអនុវត្តតាមវិជ្ជាជីវៈនិងក្រមសីលធម៌ស្តីពីរបបសារព័ត៌មាន៕SRP

