ខេត្តសៀមរាប៖ឈ្មួញរកស៊ីដឹកជញ្ជូនឈើ ឈ្មោះ លី ណាំឈួង បានបញ្ចេញប្រតិកម្ម ទៅនឹងអ្នកសារព័ត៌មាន ដែលចុះផ្សាយរឿងការរកស៊ីរបស់គេ ហើយ គំរាមប្ដឹងអ្នកសារព័ត៌មាន ទៅតុលាការ។
ការបញ្ចេញប្រតិកម្ម របស់មេឈ្មួញរកស៊ីដឹកជញ្ជូនឈើ ឈ្មោះ លី ណាំឈួង បែបនេះ បានធ្វើឡើងបន្ទាប់ពីមានសារព័ត៌មាននិងបណ្ដាញសង្គមបានចុះផ្សាយ ថា ករណីសមត្ថកិច្ចបានចាប់រថយន្តដឹកឈើមួយគ្រឿង ហើយសរសេរថា រថយន្តដឹកឈើ ដែលរងការចាប់ពីសមត្ថកិច្ចនោះ ជារបស់ មេឈ្មួញ លី ណាំឈួង។
នៅរសៀលថ្ងៃទី ២៩ ខែឧសភា ឆ្នាំ ២០២២ នេះ មេឈ្មួញរូបនេះ ដែលបានប្រើប្រាស់ អាខោនហ្វេសបុក ឈ្មោះ ( លី ស៊ីមឈួង) បានសរសេរបង្ហោះនៅលើហ្វេសប៊ុករបស់ខ្លួនថា៖ « បងប្អូនយើងជួបគ្នានៅតុលាការបានដឹងសខ្មៅ តុលាការបានដឹងសខ្មៅ »។
ពាក់ព័ន្ធទៅនឹងខាងលើនេះ អ្នកសារព័ត៌មាន ជាច្រើនបានចុះផ្សាយពីសកម្មភាពសមត្ថកិច្ចបង្ក្រាបរថយន្តដឹកឈើ១គ្រឿងហើយបានភ្ជាប់ឈ្មោះលី ណាំឈួង ផងដែរ។
សូមរំលឹកថា ឈ្មោះ លី ណាំឈួង កន្លងមកគឺជាឈ្មួញរកស៊ីដឹកជញ្ជូនឈើដ៏ធំមួយប្រចាំខេត្តព្រះវិហារនិងខេត្តសៀមរាបផងដែរ៕SRP

