សមត្ថកិច្ចរក្សាទុក បនល្បែង សង្វៀនជល់មាន់ និងអាប៉ោងនៅក្នុងស្រុកត្រពាំងប្រាសាទ ឲ្យលេងយ៉ាងគគ្រឹកគគ្រេង

0

ខេត្តឧត្តរមានជ័យ៖ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែង ស្ថិតនៅចំណុចក្នុងចំការស្វាយកន្លែងចាស់ដដែល ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចូលទៅតាមច្រកផ្លូវអង់តែន០១១ បានបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង អស់រយៈពេលជិតពីរខែវិញហើយតែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានអត់បង្ក្រាប។

ករណីល្បែងស៊ីសងនេះ ប្រជាពលរដ្ឋ មានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាពសង្គម នៅក្នុងមូលដ្ឋានរបស់ពួកគាត់។

ទោះជាយ៉ាងណាពលរដ្ឋ រំពឹងថា
អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុង ខេត្តឧត្តរមានជ័យ ចុះបង្ក្រាបជាក់ជាពុំខានឡើយ៕SRP