ខេត្តកំពង់ធំ៖បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកសន្ទុកធ្វើការឃាត់ខ្លួនពាក់ព័ន្ធករណីឃាតកម្ម។
របាយការណ៍របស់អធិការនគរបាលស្រុកសន្ទុក បានឱ្យដឹងថា ករណីឃាតកម្ម គិតទុកជាមុន កាលពីថ្ងៃទី 27ខែឧសភា ឆ្នាំ2022 វេលាម៉ោង ប្រហែល 13ជាងនៅចំណុច ស្ពានផ្លុង ស្ថិតក្នុងភូមិចំបក់ជ្រុំ. ឃុំប្រាសាទ ស្រុកសន្ន្ទុក ខេត្តកំពង់ធំ ប្រព្រឹត្តដោយជនសង្ស័យ ឈ្មោះបួន យ៉ិក ភេទប្រុសអាយុ 26 ឆ្នាំនៅភូមិផ្លុង ឃុំទីពោស្រុកសន្អុកខេត្តកំពង់ធំ. បានធ្វើសកម្មភាពឌុប ជនរងគ្រោះ ឈ្មោះសារីន ភ័ត្រា ភេទ ស្រីអាយុ 14 ឆ្នាំនៅភូមិផ្លុង ឃុំទីពោស្រុកសន្ទុក ខេត្តកំពង់ធំ ឌុបនឹងម៉ូតូ ហើយយកមករឹតកនិង អាវ បណ្តាលឲ្យដាច់ខ្យល់ស្ល្លាប់ ហើយច្រកចូលក្នុងការ៉ុងពណ៌ស ចង់មាត់ការ៉ុងហើយបោះចូលក្នុងទឹកស្ទឹង ចម្ងាយពីស្ពានប្រហែល 100ម៉ែត បន្ទាប់មកក៏ជិះម៉ូតូចេញពីកន្លែងកើតហេតុ វិលត្រឡប់ទៅផ្ទះវិញ។
របាយការណ៍បន្តថាលុះដល់ថ្ងៃទី28ខែឧសភា ឆ្នាំ 2022 វេលាម៉ោង 13 សមត្ថកិច្ច
បានទទួលព័ត៌មានថា ជនសង្ស័យ បានឌុបជនរងគ្រោះ ចេញពីភូមិ សមត្ថកិច្ចក៏បានស្រាវជ្រាវភ្លាម ហើយក៏បាននាំខ្លួន ជនសង្ស័យ មកអធិការដ្ឋាននគរបាលស្រុកសន្ទុក ដើម្បីសាកសួរ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យ ឈ្មោះបួន យ៉ិក បានឆ្លើយសារភាពថា៖ខ្លួនពិតជាបាន ឌុបជនរងគ្រោះ ឈ្មោះ សារីន សុភត្រា យកមករឹតករ បណ្តាលឲ្យស្លាប់ ហើយច្រកក្នុង ការ៉ុងពណ៌សរូបត្រីចហមាត់ការ៉ុង ហើយបោះចូលក្នុងទឹកស្ទឹង ពិតប្រាកដមែន។ មូលហេតុ ជនសង្ស័យខឹងនឹងម្តាយជនរងគ្រោះ ដើរនិយាយថា ពូជរបស់ខ្លួន គឺជាពូជដើររំលោភគេ ។
ករណីនេះ សមត្ថកិច្ចអនុវត្តនីតិវិធី ទៅតាមច្បាប់៕SRP

