ខេត្តសៀមរាប៖បុរសម្នាក់មុខសញ្ញាឆក់ទូរស័ព្ទ នៅក្រុងសៀមរាប ដ៏សកម្មត្រូវបានឃាត់ខ្លួន។
ការឃាត់ខ្លួនធ្វើឡើង នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅ ភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ដោយ
នគរបាលសៀមរាប សហការជាមួយប៉ុស្តិ៍គោកចកប្រជាការពារ។
អធិការនគរបាលក្រុងសៀមរាប លោកដា ចំរើន បានឲ្យដឹងថាជនសង្ស័យ ឈ្មោះសូរ សៃ ភេទប្រុស អាយុ២៦ឆ្នាំមុខរបរមិនពីតប្រាកដ មានស្រុកកំណើតនៅភូមិសួង ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង។ បច្ចុប្បន្ននៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ជាមុខសញ្ញាសកម្មពាក់ព័ន្ធឆក់ទូរស័ព្ទ។
លោកដា ចំរើន បានបន្តថា ជនសង្ស័យ បានធ្វើសកម្មភាពឆក់ទូរស័ព្ទ របស់ជនរងគ្រោះចែម សំនឿន ភេទស្រី អាយុ៣៧ឆ្នាំ ខណៈពេលដែរជនរងគ្រោះ បានឲ្យទូរស័ព្ទ ទៅកូនឈ្មោះហ៊ន់ តេកហុង ភេទប្រុស អាយុ១២ឆ្នាំដើម្បីសិក្សាតាមអនឡាញ។
លោក ដា ចំរើន បានបញ្ជាក់ថា ជនសង្ស័យ បានឆ្លើយសារភាពថារូបគេ ពិតជាបានជិះម៉ូតូមកឆក់ទូរស័ព្ទ ជនរងគ្រោះពិតប្រាកដមែន ហើយធ្លាប់បានធ្វើសកម្មភាពឆក់ នៅក្នុងក្រុងសៀមរាប បានចំនួន៥លើក ផងដែរ។
ក្រោយបានសាកសួរ សមត្ថកិច្ច បានបញ្ជូនសំណុំរឿងទៅតុលាការដើម្បីអនុវត្តតាមផ្លូវច្បាប់៕SRP

