សម្ដេចហ៊ុន សែន អះអាងថា នឹងធ្វើដំណើរ ទៅចូលរួមវេទិការសេដ្ឋកិច្ចពិភពលោក នៅប្រទេសស្វីស

0

ភ្នំពេញ៖សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃព្រហស្បតិ៍នេះ បានបង្ហោះសារនៅលើគេហទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច ថានៅម៉ោង១ និង៣០ រំលងអាធ្រាតឆ្លងចូលថ្ងៃទី២១ ឧសភា២០២២ខានស្អែកនេះខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាដើម្បីចូលរួមវេទិការ សេដ្ឋកិច្ចពិភពលោកនៅទីក្រុង
ដាវ៉ូសប្រទេសស្វីស។

សម្ដេចបានសរសេរបន្តថា ខ្ញុំសូមអរគុណចំពោះ បងប្អូនជនរួមជាតិដែលកំពុងរស់នៅបណ្តាប្រទេសនៅទ្វីបអឺរ៉ុប ដែលបានចេញវីដេអូអបអរសាទរដំណើររបស់ខ្ញុំទៅកាន់តំបន់អឺរ៉ុប។

សម្ដេច បន្តថា តាមការគ្រោងទុកខ្ញុំនឹងជួបបងប្អូនខ្មែរយើងនៅសូរិក ប្រទេសស្វីសនៅល្ងាចថ្ងៃទី២១ឧសភា២០២២។
សូមជំរាបលាបងប្អូនជនរួមជាតិនៅក្នុងប្រទេសមួយរយ:ខ្លីហើយនិងជួបបងប្អូនជនរួមជាតិ នៅតំបន់អឺរ៉ុបក្នុងពេលប្រម៉ាណ៦០ម៉ោងទៀត៕SRP