រដ្ឋមន្ត្រី ជា សុផារ៉ា កោតសរសើរសាលាវត្តបូព៌ មានគំរូល្អល្បីទូទាំងប្រទេស

0

ខេត្តសៀមរាប៖រដ្ឋមន្ត្រីក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកជា សុផារ៉ា បានថ្លែងកោតសរសើរចំពោះ សាលាបឋមសិក្សា វត្តបូព៌ ថាជាសាលាមួយមានគំរូល្អ មាន សណ្ដាប់ធ្នាប់ របៀបរៀបរយល្អ ហើយបានល្បីនៅទូទាំងប្រទេស។

លោកជានសុផារ៉ា ក៏បានកោតសរសើរចំពោះ អតីតនាយកសាលាបឋមសិក្សាវត្តបូព៌ លោកពឹង គិមឆេន ដែលបានរៀបចំសណ្តាប់ធ្នាប់របៀបរៀបរយ នៅសាលាវត្តបូព៌ បានយ៉ាងល្អប្រសើរកន្លងមកហូតដល់បច្ចុប្បន្ន។

ការថ្លែងរបស់លោកជា សុផារ៉ាធ្វើឡើង នៅថ្ងៃព្រហស្បតិ៍នេះ ក្នុងឱកាសអញ្ជើញសម្ពោធ«សួនរុក្ខជាតិអង្គរ» ដែលមានទីតាំងស្ថិតនៅទល់មុខសាលាអេសអូអេសក្នុងក្រុងសៀមរាប។

សូមជម្រាបថា សាលាបឋមសិក្សាវត្តបូព៌ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប៕SRP