ភ្នំពេញ៖មានប្រសាសន៍សំណេះសំណាល ព្រមទាំងផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សប្រលងជាប់និទ្ទេស A ក្នុងឆ្នាំសិក្សា ២០២០-២០២១ ជាង១ពាន់នាក់ នៅសាលពិព័រណ៍ OCIC ជ្រោយចង្វារ នៅថ្ងៃអង្គារនេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកពីភាពខ្ទេចខ្ទាំ នៃវិស័យអប់រំ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលពេលនោះធនធានអ្នកចេះដឹងជាច្រើន ត្រូវបានសម្លាប់ចោល ហើយសាលារៀនមួយចំនួនក៏ត្រូវបានក្លាយទៅជាគុក និងជាកន្លែងឃុំឃាំងដាក់មនុស្ស។ ក៏ប៉ុន្តែក្រោយពីយើងបានរំដោះប្រទេសនិងទទួលបាននូវសុខសន្តិភាព គឺយើងបានខិតខំបណ្តុះបណ្តាលធនធានមនុស្ស ដែលបានកើនមានឡើងជាបន្តបន្ទាប់ ជាពិសេសរាជរដ្ឋាភិបាលបានពង្រាយសាលារៀនតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលរាប់ពាន់ខ្នង ដើម្បីទុកអោយកូនចៅ ប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា ក្នុងនោះថែមទាំងយើងបានកំណត់ថា ឃុំ១មានអនុវិទ្យាល័យ១៕SRP

