ខេត្តសៀមរាប៖ជនជាតិ អាមេរិកកាំងម្នាក់បាន ស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង១០និង៤២នាទី ថ្ងៃ អាទិត្យ ទី ២៤ ខែមេសា ឆ្នាំ ២០២២ នៅចំណុច ផ្ទះជួល ស្ថិតនៅក្រុមទី១៣ ភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
ជនរងគ្រោះឈ្មោះ BROWN JOSEPH ភេទប្រុស អាយុ ៧៨ ឆ្នាំ មុខរបរគ្មាន កាន់លិខិតឆ្លងដែនលេខ ៥៤៩៨៣៥៤៤៣។
តាមកាពិនិត្យសាកសព និង ផ្អែកតាមលោកគ្រូពេទ្យកោសល្យវិច័យខេត្តសៀមរាប បញ្ជាក់ថា៖ជនរងគ្រោះស្លាប់ដោយគាំងបេះដូង (ស្ទះសសៃឈាម)។ករណីនេះសមត្ថកិច្ចបានយកសាកសព ទៅរក្សាទុកនៅវត្ត ស្ទឹងមានជ័យ រាជធានីភ្នំពេញ ដេីម្បីបន្តនីតិវិធី៕SRP

