អភិបាលខេត្តត្បូងឃ្មុំ៖​ សូមកុំខឹងគោ វាយរទេះ

0

ខេត្តត្បូងឃ្មុំ​៖ក្នុងឱកាសដឹកនាំក្រុមការងារចុះសាកសួរសុខទុក្ខ​ ប្រជាពលរដ្ឋចំនួន ៣៦ភូមិ ក្នុងឃុំចំនួន០២​ នៃស្រុកអូររាំងឪ នៅព្រហស្បតិ៍ ម្សិលមិញ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ​ បានលើកឡើងប្រសាសន៍ សម្តេចតេជោ ថា សូមមើលព្រៃទាំងមូល កុំមើលដើមឈើ១ដើម មានន័យថា «មន្ត្រីរាជការដែលល្អ៩៩% កុំយកប្រៀបធៀបមួយចំនួនតូចដែលខិលខូចនោះ ដូច្នេះហើយ សូមកុំខឹងគោវាយរទេះ»។

លោក ជាម ច័ន្ទសោភ័ណ បាន​សំណូមពរ​សូមឲ្យបងប្អូនពលរដ្ឋ ចូលរួមបោះឆ្នោតទាំងអស់គ្នា ជាពិសេសបន្តបោះឆ្នោតគាំទ្រសម្តេចតេជោ ជានាយករដ្ឋមន្ត្រី ដែលខិតខំលះបង់កំលាំងកាយចិត្តតស៊ូនាំយកសន្តិភាព ថែរក្សាសន្តិភាព និងបន្តអភិវឌ្ឍន៍រីកចម្រើនរហូតសព្វថ្ងៃនេះ។

អភិបាលខេត្ត បានលើកឡើងពីយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងបានយ៉ាងល្អ របស់សម្តេចតេជោ ដែលធ្វើឲ្យកម្ពុជាជោគជ័យ លើការងារប្រយុទ្ធប្រឆាំងជាមួយកូវីដ១៩ បើប្រៀបធៀបទៅ នឹងប្រទេសមួយចំនួនធំ។

អភិបាលខេត្ត​ត្បូងឃ្មុំ​ ក៏បានអំពាវនាវឲ្យពលរដ្ឋ និងអាណាព្យាបាលទាំងអស់ សូមនាំកុមារអាយុចាប់ពី០៣ឆ្នាំ រហូតដល់មនុស្សចាស់ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី០១ ក៏ដូចជាដូសជំរុញ សូមមកចាក់ដោយឥតគិតថ្លៃ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល​ជំងឺ​កូវីដ​-១៩ ដែលនឹងប៉ះពាល់ដល់សេដ្ឋកិច្ច និងអាយុជីវិតខ្លួន ក្រុមគ្រួសារ និងសហគមន៍យើង​ផងដែរ​៕SRP